បន្ទាយមានជ័យ៖ មុខសញ្ញាលួច និងប្លន់ម៉ូតូ ដ៏សកម្មនៅជាយ ដែនប៉ោយប៉ែត ត្រូវកម្លាំង នគរបាល ឃាត់ខ្លួន បានជាបន្តបន្ទាប់ នៅទីតាំងបី កន្លែងផ្សេងគ្នា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣។

លោក អ៊ុំ សុផល អធិការ នគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ទាំងបីររួមមាន១/ឈ្មោះ អាន ជប៉ុន ភេទប្រុស អាយុ២៩ឆ្នាំ ជាមេខ្លោង និង មេខ្យល់ នាំមនុស្ស ទៅថៃតាមច្រករបៀង ២/ឈ្មោះ ទឹង វាសនា ភេទប្រុស អាយុ២៩ឆ្នាំ និង៣/ឈ្មោះ ឃុន ឆើត ភេទប្រុស អាយុ២៣ឆ្នាំ ជាជាងម៉ូតូ នៅមុខវត្តប៉ាលិលេយ្យ ។

ក្រៅពីក៏ដកហូតបាន ឧបករណ៍ សោសម្រាប់ដោះខ្ចៅ និងគ្រឿង ម៉ូតូ មួយចំនួនធំ ដែលពួកគេដោះដូរ កន្លងមក ។ ដោយឡែក ស្ត្រីម្នាក់ទៀត ជាប្រពន្ធរបស់ឈ្មោះ អាន ជប៉ុន ពុំជាប់ពាក់ពន្ធ័នោះទេ គ្រាន់តែហៅមកសួរនាំតែប៉ុណ្ណោះ។

លោក អ៊ុំ សុផល បានបន្តថា ការឃាត់ខ្លួន ជនសង្ស័យទាំងបីនាក់  ធ្វើឡើង ដោយសារមានឈ្មោះ ឃុន ឆើត បានមកប្តឹងថា រូបគេត្រូវបានគេវាយដុំ លើរូបរាងកាយ ក្រោយមកកម្លាំង នគរបាលក៏បានចុះស្រាវជ្រាវ ឃាត់ខ្លួនឈ្មោះ ទឹង វាសនា និងឈ្មោះ អាំន ជប៉ុន យកមកសួរ នាំទើបដឹងថា ពួកគេវាយគ្នាព្រោះចែកលុយគ្នាមិនត្រូវ ក្រោយពីលួច ម៉ូតូគេម៉ាកគ្លីកមួយគ្រឿង យកទៅលក់នៅបាត់ដំបង បានប្រាក់១២០០០បាត៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]