ភ្នំពេញ ៖ បុរសម្នាក់ បានដាច់ចិត្ដចងក សម្លាប់ខ្លួន ដោយមិនទាន់ដឹង មូលហេតុ ក្រោយពេល ដែលជន រង គ្រោះរូបនេះ បានសុំ ព្រះចៅអធិការ វត្ដពោធិចិនតុង ចូលស្នាក់ អាស្រ័យ ប៉ុន្ដែធាតុពិតទៅធ្វើអត្ដ ឃាតតែ ប៉ុណ្ណោះ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ការប្រទះឃើញសព ជនរងគ្រោះ ចងក និងដើមឈើខាងជើងព្រះ វិហារក្នុងវត្ដ ពោធិចិនតុង បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៣០ នាទីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពីទទួលសេចក្ដីរាយការណ៍ពីព្រះ សង្ឃ នៅក្នុងវត្ដពោធិចិនតុង កម្លាំងនគរ បាលខណ្ឌពោធិ៍ សែនជ័យ និងកម្លាំងនគរ បាលបច្ចេកទេស បានចុះទៅធ្វើកោសល្យ វិច័យលើសពជនរងគ្រោះ និងស្វែងរកមូល ហេតុ ដែលនាំឱ្យជនរងគ្រោះចងកសម្លាប់ ខ្លួនយ៉ាងដូច្នេះ ។

សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីមាន ការសួរនាំព្រះសង្ឃនៅក្នុងវត្ដបានដឹងពីដំណើររឿង គឺមុន ពេលកើតហេតុ ជនរងគ្រោះ ដែល សមត្ថកិច្ច ប្រាប់ថា ឈ្មោះសាន កុសល អាយុ៤៨ឆ្នាំ ស្រុកកំណើត នៅស្រុកបរិបូណ៌ ខេត្ដកំពង់ឆ្នាំង បានមកសុំព្រះសង្ឃយកវត្ដ ធ្វើជាកន្លែង ស្នាក់នៅ បណ្ដោះអាសន្ន ។

ក្រោយពីការសុំកន្លែងស្នាក់នៅរួចមក ព្រះចៅអធិការវត្ដ បានឱ្យជនរងគ្រោះរូប នេះ ទៅថតចម្លង អត្ដសញ្ញាណ ប័ណ្ណសម្គាល់ ខ្លួន ចៀសវាង មានបញ្ហាកើតឡើងងាយ ស្រួលធ្វើការស្រាវជ្រាវ និងតាមដាន ពីសមត្ថ កិច្ច ។ ក្រោយពីថតចម្លងអត្ដសញ្ញាណប័ណ្ណ រួចហើយ ជនរងគ្រោះ បានសុំព្រះសង្ឃទៅ ងូតទឹក ដោយនាំយកសំពត់ងូតរបស់ព្រះសង្ឃ ដើម្បីប្ដូរសំលៀកបំពាក់ ក៏ប៉ុន្ដែជនរងគ្រោះ បែរជាទៅចងកសម្លាប់ ខ្លួននៅខាងជើងព្រះ វិហារតែម្ដងទៅ ។

ក្រោយធ្វើការពិនិត្យកោសល្យវិច័យទៅ លើសពជនរងគ្រោះរួចហើយ សមត្ថកិច្ច ជំនាញ  បានទាក់ទងទៅ ក្រុមគ្រួសារដើម្បី ជូនដំណឹង និងយកសពទៅធ្វើបុណ្យតាម ប្រពៃណី ។

យ៉ាងណាក៏ដោយ មិនទាន់មាននរណា ម្នាក់ អះអាងពីមូលហេតុពិត ដែលនាំឱ្យជន រងគ្រោះធ្វើអត្ដឃាត យ៉ាងដូច្នេះឡើយ ព្រោះ តែគ្មាននរណាម្នាក់ស្គាល់ពីជនរងគ្រោះរូបនេះ ឡើយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]