ភ្នំពេញ៖ គ្រោះថ្នាក់ ចរាចរណ៍ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០១លើក), មានមនុស្សស្លាប់ ០៣នាក់ (ស្រីម្នាក់)និង មានមនុស្ស របួសធ្ងន់ ០៨នាក់(ស្រី ០៤នាក់) និង របួស ស្រាល ០៣នាក់ (ប្រុស) ។

អគ្គទំព័រអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ០៨លើក បានបង្កឲ្យខូចខាត យានយន្តសរុប ១៤គ្រឿង ក្នុងនោះម៉ូតូ ០៧គ្រឿង , រថយន្តធុនតូច ០៣គ្រឿង, រថយន្តធុនធំ ០៣គ្រឿង និង យានផ្សេងៗ ០១គ្រឿង ។

ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ បណ្តាលមកពីលើសល្បឿន ០៣លើក, មិនគោរពសិទ្ធិ ០១លើក, កត្តាយានយន្ត ០១លើក ,និងថ្មើរជើងម្នាក់ ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ០៦នាក់ (យប់ ម្នាក់) ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]