រូបគំនូរ និង រូបថត មានភាពខុសប្លែកពីគ្នា ព្រោះតែរូបថតជារូបពិត ប៉ុន្តែពេលខ្លះ រូបគំនូរក៏អាចអោយយើង យល់ច្រឡំស្មានថា ជារូបថត បានផងដែរ ព្រោះថាមានវិចិត្រករ មួយចំនួន បានអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជាបច្ចេកទេសរបស់ខ្លួន កាន់តែអស្ចារ្យឡើងៗ។

ជាក់ស្តែង លោក Marcello Barenghi ជាវិចិត្រករ និង ជាអ្នកឌីហ្សាញរូបភាព សញ្ជាតិអ៊ីតាលី មួយរូប ដែលមានទេពកោសល្យ និង សមត្ថភាពខ្ពស់ បង្កើតបានស្នាដៃអស្ចារ្យជាច្រើន ដែលធ្វើអោយមនុស្សជាច្រើន ចាប់អារម្មណ៍ជាខ្លាំង និងបានឃើញហើយ មិនសរសើរមិនបាន។ ស្នាដៃគំនូរ ដែលគាត់បានគូរ មានលក្ខណៈពិតៗ អាចធ្វើអោយមានភ័ន្តច្រឡំបាន ព្រោះថាមើលទៅ ប្រៀបបីដូចជា រូបថតពិតៗ តែម្តង៕ ចង់ជ្រាបកាន់តែច្បាស់ ថាស្នាដៃរបស់គាត់ មានភាពអស្ចារ្យយ៉ាងណានោះ សូមប្រិយមិត្ត ទស្សនាកំសាន្ត នូវកម្រងវីដេអូមួយចំនួន នៅខាងក្រោមនេះទាំងអស់គ្នា៖


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]