ខេត្ត​សៀមរាប ៖ គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​​ និង​​ម៉ូតូសេ​​១២៥​មួយ​គ្រឿង​នៅ​ចំណុច​ផ្លូវ​លេខ​៦​ កាលពី​វេលា​ម៉ោង​​១១​និង​២០នាទី​​ជិតថ្ងៃត្រង់ ​ស្ថិត​​​នៅភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀម​រាប​ ​បណ្តាល​ឱ្យ​ភាគី​ម៉ូតូ​​រង​របួស​ពីរ​នាក់​​ប្តី​ប្រពន្ធ​​ ឯ​កូន​ប្រុស​​​​រួចផុតពីគ្រោះថ្នាក់ ​។ ​​

តាមប្រភព​​​ពី​សាក្សី​​​​បាន​និយាយថា​ មុន​ពេល​កើត​ហេតុ ​រថយន្ត​​​ទួរីស​ ពណ៌​​ទឹក​ដោះ​គោ មួយ​គ្រឿង ​បាន​បើក​ពី​លិច​ទៅ​កើត​បត់​ចូល​បម្រុង​ដាក់​អីវា៉ន់​​​ ស្រាប់​តែ​បែកកង់​​​ក្រោយ​ចំពេល​ដែល​មាន​ម៉ូតូ​​សេ​១២៥ ​បើក​បញ្ច្រាស​​គ្នា​ ​ពី​កើត​ទៅលិច​​មក​ដល់​ល្មម​ក៏​បុក​រថយន្ត​​ទួរីសនោះ​​​ពេញ​ទំហឹង​​បណ្តាល​ ឱ្យ​រង​របួស​​ពីរ​នាក់​ប្តី​ប្រពន្ធ​​ឯ​កូន​ប្រុសសំណាង​ល្អ​មិនរង​របួស​ទេ ​​តែ​ម៉ូតូ​​ត្រូវ​ខូច​ខាត​ខាង​មុខខ្ទេច ។​

​លោក​អនុ​សេនីយ៍​ត្រី​​ ធិន សារិន បានឱ្យ​ដឹង​ថា​ ​​អ្នក​បើក​រថយន្ត​ទួ​រីស​ឈ្មោះ​​បឿន ​សេង​ហាន ​ភេទ​ប្រុស​ អាយុ​​​២៨​ឆ្នាំ ​ជា​អ្នក​ស៊ី​ឈ្នួល​បើក​រថយន្ត​ឱ្យ​ថៅកែ​នៅ​ផ្សារ​​លើ​ធំ​ថ្មី ​ស្នាក់​នៅ​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្លក្រាម ​ក្រុង​សៀម​រាប​ ។ ​ចំណែក​អ្នក​​បើក​​ម៉ូតូ​សេ​១២៥ ពណ៌ខ្មៅ ស៊េរី ២០១០ ឈ្មោះ​ ​លឿត លៀន ​អាយុ​៣១​ឆ្នាំ ​រង​របួស​​​​ជើង​ស្តាំ​​ ​ឯស្រី្ត​ជា​ប្រពន្ធ​ឈ្មោះ ​ឈីប ​លត​ អាយុ​៣១​ឆ្នាំ ​​រង​របួស​ដាច់​ស្បែក​ត្រង់​ជើង​ខាង​ស្តាំ ​គ្រួសារ​​នេះ​រស់​នៅ​ក្នុង​ភូមិ​​​ចំណារលើ ឃុំ​​ចំណារ​លើ ស្រុក​ស្ទោង ​​ខេត្ត​កំពង់​ធំ  ​។ ​

ក្រោយ​ពេល​កើត​ហេតុ​​​មន្ត្រី​ប៉ូលិស​​ចរាចរ ​​បាន​ធ្វើ​ការ​វាស់​វែង​រួច​បញ្ជូន​រថយន្ត​​​និង​ម៉ូតូ​​​ទៅ​រក្សា​ទុក​​នៅ ​​គោលដៅ​មុខ​ព្រះរាជ​ដំណាក់​​ដើម្បី​រង់​ចាំ​ភាគី​ទាំង​សង​ខាង​ចូល​មក​ដោះ​ ស្រាយ​តាម​ផ្លូវ​ច្បាប់ ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]