ភ្នំពេញ៖ ក្រុមជនសង្ស័យ ជាចោរឆក់ ចំនួន៤នាក់ ដែលជាមុខសញ្ញាឆក់ យកទ្រព្យសម្បត្តិ របស់ជនបរទេស ក្នុង២ករណីផ្សេង ពីគ្នាត្រូវបាន នគរបាល ខណ្ឌដូនពេញ បង្រ្កាបបានបន្តបន្ទាប់ ហើយយកមកបង្ហាញមុខជាសាធារណៈ ក្នុងសន្និសីទកាសែត មួយកាលពីព្រឹកថ្ងៃ១២ ខែតុលា ឆ្នាំ២០១៣នេះ នៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ។

លោកញ៉ែម សៅណុល អធិការរង ផ្នែកព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឲ្យដឹងថា ហេតុការណ៍ឆក់កាបូប មិនបានសម្រេចនោះ លោកទី១ បានកើត ឡើងកាលពីវេលាម៉ោង១២និង ១០នាទីរសៀលថ្ងៃទី១១ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ មុខផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

លោកអធិការរង ឲ្យដឹងទៀតថា ក្រុមជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបានភ្លាមៗ ក្នុងករណីទី១ មានចំនួន២នាក់ទី១ឈ្មោះជួន វាសនា ហៅខ្លឹង ភេទ ប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ46E1 ផ្លូវព្រះនរោត្តម ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ទី២ឈ្មោះជា ដា ហៅរ៉ា ភេទប្រុសអាយុ២៤ឆ្នាំ ពុំមានទីលំនៅពិតប្រាកដត្រូវដកហូតម៉ូតូមួយគ្រឿង ម៉ាកIcon ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1W 31 55 និងកាបូបស្ពាយ របស់ជន បរទេសរងគ្រោះមកវិញ ដែលក្នុងកាបូបនោះ មានទូរស័ព្ទដៃនិង ឯកសារលុយកាក់ មួយចំនួនមិនត្រូវបាត់បង់ឡើយ។

ចំណែកជនរងគ្រោះ២នាក់ ប្តីប្រពន្ធជនជាតិហូឡង់នោះ ប្រពន្ធឈ្មោះDiana Yuett Demeer អាយុ៣២ឆ្នាំមុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងប្តីឈ្មោះHenorik Jan Jacob vanlenthe អាយុ៣៨ឆ្នាំ។

លោកញញ៉ែម សៅណុល បានបន្តឲ្យដឹងទៀតថា ចំណែកករណីឆក់ជន បរទេស ទី២ បានកើតឡើង កាលពីវេលាម៉ោង ២១យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះសំណាក់ សុបិន្តផ្លូវលេខ១៥៤  ក្នុងសង្កាត់បឹងរាំង ដោយពួកគេបានឆក់យកទូរស័ព្ទដៃម៉ាក សាំស៊ុង ស៊េរីទំនើប មួយគ្រឿង បានសម្រេចក្រុមជនល្មើស២នាក់ ដែលធ្វើសកម្មភាពនោះ បានជិះម៉ូតូម៉ាកស្តេប ពណ៌ខ្មៅ ចូលទៅភូមិទិ០៩ ក្នុងសង្កាត់ផ្សារ ថ្មីទី២ក្នុងគោលបំណងទៅទិញស្រា នៅផ្សារតាប៉ាង មកដល់ចំណុចកើតហេតុ ក៏ឃើញជនជាតិចិន២នាក់ ដើរកាន់ទូរស័ព្ទ ក៏ក្រុមជន ល្មើសបានជិះមកអែបឆក់ យកទូរស័ព្ទបានសម្រេច ហើយក៏ជិះចូលក្នុងភូមិ ទី0៩ក្នុងសង្កាត់ផ្សារថ្មីទី២វិញ ពេលមកដល់ក្រុមជនល្មើស បានប្រគល់ម៉ូតូទៅឲ្យ ម្ចាស់គេវិញឈ្មោះលី ដែលពួកគេខ្ចីជិះទៅធ្វើសកម្មភាពឆក់មួយភ្លេតហើយម្ចាស់ម៉ូ តូឈ្មោះលី នោះក៏បើកម៉ូតូចេញ ទៅបាត់គាប់ជួនកំលាំង នគរបាលប៉ុស្ត៍ទី២ ទៅដល់ ឃើញមានការសង្ស័យ ក៏ឃាត់សួរនាំនិងឆែកឆេរឃើញទូរស័ព្ទមួយគ្រឿង ដែលពួក គេឆ្លើយប្រាប់ថាទើបឆក់ពីជនជាតិចិនថ្មីនោះ ក៏នាំខ្លួនមកកាន់ អធិការនគរបាលខណ្ឌ ដូនពេញដើម្បីបង្ហាញ មុខផងដែរ។

លោកអធិការរង បានបញ្ជាក់ទៀតថា ក្រុមចោរឆក់២នាក់ នោះមានឈ្មោះនួន ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំស្នាក់នៅផ្ទះលេខ4E3 ផ្លូវកេខ67 សង្កាត់ ផ្សារថ្មីទី២ ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះជា សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ224E4 ផ្លូវព្រះមុនីវង្សសង្កាត់ ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ ចំណែកម្ចាស់ទូរស័ព្ទ ជនជាតិចិន មិនបានដាក់ពាក្យបណ្តឹង ឡើយហើយកំពុងកសាង សំណុំរឿងបញ្ជូន ទៅតុលាការ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]