កាលពីថ្មីៗនេះ យោងតាមគេហទំព័រសារព័ត៌មានមួយ របស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៣នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកអ្នកដំណើរ ដែលភាគច្រើនជាជនអន្តោរប្រវេសន៍ នៅក្នុងសមុទ្រមេឌីទែរ៉ានេ ចន្លោះព្រំដែននៃប្រទេសម៉ាល់តា និងអ៊ីតាលី កន្លងទៅនេះ។

តាមប្រភពដដែលបានបន្តទៀតថា ភ្លាមៗបន្ទាប់ៗទទួលដំណឹង អាជ្ញាធរនៅតំបន់នោះបានចេញអន្តរាគមន៍ជួយសង្គ្រោះ ដោយប្រើប្រាស់កូនកាណូតតូចៗ និងនាវាពីរគ្រឿងផងដែរ។ ក្នុងនោះ ពួកគេក៏បានស្រង់បានសាកសពប្រមាណជា ៣៣ នាក់ ដោយភាគច្រើនជាស្ត្រីភេទ និងកុមារ។ ចំណែកឯមូលហេតុដែលបណ្តាលឲ្យទូកអ្នកដំណើរលិចនេះ ទំនងជាប្រហែលមកពីការផ្ទុកចំនួនមនុស្សហួសកំណត់ នេះបើតាមការសន្និដ្ឋានជំហានដំបូងរបស់ប៉ូលីស។

គួរបញ្ជាក់ផងដែរថា អ្នកដំណើរក្នុងទូកនោះ សុទ្ធសឹងតែជាជនអន្តោរប្រវេសន៍មកពីទ្វីបអាព្រិច ដោយភាគច្រើនបានចាកចេញដោយសារតែសង្គ្រាមស៊ីវិលនៅតំបន់ស៊ីរី លាយលំនឹងជម្លោះផ្ទៃក្នុងដ៏រ៉ាំរៃ ក្នុងប្រទេសអេស៊ីបផងដែរ។
















តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]