អាមេរិក៖ បុរសចិត្តធម៌ម្នាក់ ស្ទើរតែត្រូវបាត់បង់ជីវិត ដោយសារតែគាត់ ត្រូវបានសត្វពស់ ដ៏កាចសាហាវមួយក្បាលចឹក ខណៈពេលកំពុងលើក សត្វដណ្តើកមួយក្បាល ចេញពីផ្លូវថ្នល់ យកវាទៅដាក់ នៅទីមានសុវត្ថិភាព ដោយខ្លាចក្រែងមានរថយន្ត កិនត្រូវ។

ប្រភពព័ត៌មានបរទេសមួយ បានឲ្យដឹងថា ខណៈពេលដែល បុរសរងគ្រោះ វ័យ ២៤ឆ្នាំរូបនេះ កំពុងតែធ្វើដំណើរតាមរថយន្ត ជាមួយនឹង មិត្តភក្តិរបស់គាត់ តាមដងមហាវិថីមួយកន្លែងក្នុងក្រុង Broward នៃរដ្ឋហ្វ័ររីដា នោះ ស្រាប់តែមាន សត្វអណ្តើកមួយក្បាល កំពុងតែវាមួយៗ ឆ្លងកាត់ទទឹងផ្លូវ ទៅម្ខាងទៀត។ ដោយឃើញដូចនេះ បុរសរងគ្រោះ បានបន្ថយល្បឿន រួចក៏ឈប់ចុះទៅមើល ហើយក៏បានសំរេចចិត្ត លើកយកសត្វអណ្តើកមួយក្បាលនោះ ទៅដាក់នៅកៀនផ្លូវ ដែលទីនោះ ជាតំបន់សំបូរទៅដោយស្មៅ។ នៅពេលដែលគាត់ បានដាក់ សត្វអណ្តើកចុះទៅដីវិញ ខណៈពេលនោះហើយ ដែលគាត់ត្រូវ សត្វពស់មួយក្បាលចឹក ដែលវាជាពស់ពឹសដ៏កាចសាហាវមួយក្បាល ត្រូវបានគេស្គាល់ឈ្មោះថា diamondback rattlesnake។ ទោះជាយ៉ាងណា គាត់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ក្រោយពីបាន ប្រញាប់ប្រញាល់ ទៅកាន់មន្ទីរពេទ្យ មួយកន្លែង ដែលនៅជិតតំបន់នោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដៃរបស់បុរសរងគ្រោះ



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]