ទោះជាផ្ទះថោកយ៉ាងណា ក៏នៅតែមានលេខសូន្យពីក្រោយ ពីរបីខ្ទង់ដែរ ក៏ប៉ុន្តែសំរាប់ផ្ទះដែលក្រុមគ្រួសារនេះបានទិញវិញ គឺគ្មានសូន្យទាល់តែសោះ។

លុយ ១ផោន (១.៦ដុល្លារ) គឺគ្រប់គ្រាន់នឹងទិញផ្ទះបោះបង់ចោល ដែលមានបន្ទប់គេងចំនួន៤ ក្នុងសង្កាត់ Run-down ទីក្រុង Liverpool ប្រទេសអង់គ្លេស។ វាពីតជាល្អណាស់ ដែលម្ចាស់ផ្ទះថ្មី Jayalal Madde អាយុ ៤៨ឆ្នាំ ចំណាយប្រាក់តែ ១.៦ដុល្លារ ជំនួសឲ្យ ៥៥,៨០០ដុល្លារ អាចបានផ្ទះដ៏ធំមួយ។

ផ្ទះមានលក្ខណទ្រុឌទ្រោម ដែលជាហេតុគ្មាននរណាម្នាក់ចង់រស់នៅ ក៏ប៉ុន្តែចំពោះក្រុមគ្រួសារដែលគ្មានផ្ទះនៅ ដូចលោក Madde និងប្រពន្ធរបស់គាត់ Chaminda ព្រមទាំងកូនស្រីពីរនាក់ សប្បាយចិត្តនឹងមករស់នៅក្នុងផ្ទះដ៏ទ្រុឌទ្រោមនេះ ហើយលោក Madde បាននិយាយថា គាត់នឹងចំណាយពេល១ឆ្នាំ ដើម្បីធ្វើឲ្យផ្ទះនេះស្អាតឡើងវិញ។ គាត់បាននិយាយបន្ថែមថា គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះគាត់តែងតែមានក្ដីស្រមៃ ចង់បានផ្ទះមួយជាកម្មសិទ្ធ ឥលូវនេះក្ដីស្រមៃរបស់គាត់ បានក្លាយទៅការពិតហើយ។

លោក Madde គឺជាមនុស្សទីមួយ ក្នុងចំណោម១០នាក់ ដែលបានទិញផ្ទះដ៏ថោកតម្លៃ ១.៦ដុល្លារ ពីចៅហ្វាយក្រុង Liverpool។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ តម្លៃផ្ទះមួយនេះ?











កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]