កាលពីថ្ងៃអាទិត្យ កន្លងទៅ ថ្មីៗនេះ មេឆ្មាមួយក្បាល កើតបានកូនឆ្មាដ៏ចម្លែក ខុសពីប្រក្រតីមួយក្បាល ដែលមានមុខដល់ទៅពីរ ឯណោះ ស្ថិតនៅក្នុងរដ្ឋ Santa Caterina នៃប្រទេសប្រេស៊ីល។

លោក Clarice dos Santos ដែលជាម្ចាស់ឆ្មា គាត់មានការភ្ញាក់ផ្អើលជាខ្លាំង និងបានប្រាប់ឲ្យដឹងថា កូនឆ្មារបស់លោក កើតមកមាន លក្ខណៈធម្មតា ប៉ុន្តែលលាដ៏ក្បាល របស់វា បែរជាមានមុខពីរ ច្រមុះពីរ និង ភ្នែកបួនទៅវិញ។ បន្ទាប់ពីឃើញបែបនេះរួចមក លោក Clarice គាត់ក៏បានទាក់ទងទៅកាន់គ្លីនីកឯកជន មួយកន្លែង ដើម្បីចង់ដឹងថា រូបលោក ត្រូវធ្វើបែបណា ជាមួយនឹង កូនឆ្មា មានមុខពីរ មួយក្បាលនេះ។ ទោះជាយ៉ាងណា នេះជាករណីដ៏កម្រមានមួយ ដែលពេលនេះផងដែរ កូនឆ្មានេះ មិនទាន់ទទួលបានការពិនិត្យ នៅឡើយនោះទេ ហើយក៏មិនទាន់ដឹងថា អាចជួយសង្គ្រោះជីវិត របស់វាបាន ឬក៏យ៉ាងណានោះដែរ។

សូមទស្សនាវីដេអូខាងក្រោម៖




ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]