កាលពីពេលកន្លងទៅនេះ នារីជនជាតិ យីម៊ីនីម្នាក់ បានសម្លាប់ប្ដីរបស់ខ្លួន ដើម្បីទៅដើរលេងសួនកំសាន្ដជាមួយនឹង មិត្ដប្រុស។

តាមសារព័ត៌មានរបស់អារ៉ាប់ បានឲ្យដឹងថា ប៉ូលីសនៅក្នុងសូដង់ បានធ្វើការចាប់ខ្លួន ស្ដ្រីអាយុ ៣០ឆ្នាំ និងមិត្ដប្រុស ដែលមានអាយុ២៣ នៅក្នុងមជ្ឈមណ្ឌលកណ្ដាលនៃក្រុង Kharj របស់ Saudi Arabia ក្រោយពីចេញពីសួនកំសាន្ដ។ ប៉ូលីសបានធ្វើការឃាត់ខ្លួន អ្នកទាំងពីរ ក្រោយ១២ម៉ោង បន្ទាប់ពីនាង សម្លាប់ប្ដីដែលមានអាយុ ៣០ឆ្នាំ ដោយនាងបានវេចខ្ចប់សាកសពបុរសជាប្ដី នេះនៅក្នុងថង់ និងបោះចោលនៅក្នុងធុងសំរាមធំ មុននឹងចេញទៅដើរលេង។

សម្រាប់ពេលនេះ ប៉ូលីសកំពុងតែធ្វើការសួរចំលើយ និងសើុបអង្កេតបន្ថែមទៀត ទៅលើករណីនេះ។ នេះមិនមែនជាករណីទីមួយនោះទេ ដែលសម្លាប់ប្រពន្ធ ឬប្ដីរបស់ខ្លួន ដើម្បីចង់ដើរទៅខាងក្រៅផ្ទះនោះទេ សម្រាប់នៅក្នុងប្រទេសនេះ។

ចុះប្រិយមិត្ដយល់យ៉ាងណា ដែលប្រទេសនេះសំបូរទៅដោយរឿងរ៉ាវបែបនេះនោះ?

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]