ការតំរង់ជួរអ្នកណាក៏មិនពេញចិត្តដែល ប៉ុន្តែការតំរង់ជួរក៏បានរក្សារសណ្តាប់ធ្នាប់​ មួយផ្នែកផងដែរ រីឯអ្នកខ្លះវិញបែរមកធ្វើពុតជាជនពិការ អង្គុយលើកៅអីកង់ ដើម្បីបានចូលមុនគេទៅវិញ។

តាមប្រភពព័ត៌មានបានអោយដឹងថា មានមនុស្សយ៉ាងតិចក៏ ១៥០​ នាក់ដែរដែលបានបន្លំខ្លួនធ្វើជាជនពិការ ដើម្បីចូល​ទៅក្នុងរោងមហោស្រពមួយដែលមានការតាំងពិពរណ៌ យ៉ាងធំនៅប្រទេសចិន អោយបានមុនគេ។ គួរបញ្ជាក់ផងដែរថា អ្នកបន្លំទាំងនោះ គឺភាគច្រើនបន្លំទាំងគ្រួសារតែម្តង ទាំងចាស់ទាំងក្មេងសុទ្ធតែអង្គុយលើកៅអីកង់ ទាំងអស់។ មានមតិភាគច្រើនបាន រិះគន់ទៅដល់ពួកគេថា ធ្វើទង្វើបែបនេះប្រៀបដូចជាបាន មើលងាយដល់ជនពិការអញ្ចឹង។ ល្បិចមួយនេះត្រូវបាន​ គេប្រើប្រាស់ជាញឹកញាប់ផងដែរ អោយតែមានកម្មវិធីអ្វីមួយធំដុំនោះ ដឹងតែមានមុខអ្នកបន្លំធ្វើជាជនពិការជាប្រចាំ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះទង្វើររបស់ពួកគេ​?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]