បន្ទាប់ពីមានព័ត៌មានជារឿយៗ អំពីការរត់ពន្ធ iPhone 4s ក៏ដូចជា iPhone 4 ដែលខ្មែរឡូតធ្លាប់បានចុះផ្សាយ ដែលមានចំនងជើងថា ៖ "សិស្សសាលារត់ពន្ធ iPhone 4s ដោយដាក់នៅក្នុងសំពត់" និង "ប្រើប្រាស់ដបស្រាលាក់ iPhone រាប់រយគ្រឿង" ស្រាប់តែ iPhone 4s ធ្លាក់ចុះថោកជាង iPhone 4 ទៅទៀត។

តាមប្រភពព័ត៌មានបានអោយដឹងថា មានមនុស្សរាប់ពាន់អ្នកបាន ឈរតំរង់ជួរ ដើម្បីទិញ iPhone 4s នៅប្រទេសចិន មានទាំងជនបរទេស ផង មាន​ទាំងប្រជាជនចិនផង សូម្បីតែឥណ្ឌាក៏មានដែរ រហូតដល់អ្នកខ្លះសន្លប់ទៀតផង។ ចំនែកឯចំនួននៃការទិញវិញ គឺក្នុងអតិថិជនម្នាក់ទិញយ៉ាងតិច ក៏ ៥ គ្រឿងដែរ ហើយមានអ្នកខ្លះទិញដល់ទៅមួយកេស ហើយខ្លះទៀតទិញដល់ទៅ ១០០ គ្រឿងឯណោះ។ ប្រភពព័ត៌មានមិនបានបញ្ជាក់ពីតំលៃពិតប្រាកដរបស់ វានោះទេ គេគ្រាន់តែបានប្រាប់ថា វាថោកមែនទែនថោកជាង iPhone 4 ទៅទៀត។

សូមប្រិយមិត្តក្រលេកមើលសកម្មភាពទិញ iPhone 4s ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច ​Add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]