កាលពីថ្ងៃព្រហស្បតិ ទី ៣ ខែកញ្ញា ឆ្នាំ ២០១៣មុននេះ និស្សិតមហាវិទ្យាល័យមួយក្រុម បាននាំគ្នាធ្វើបាតុកម្ម ដោយស្រាត បន្ទាប់ពីមានច្បាប់សាលាថ្មី តម្រូវឲ្យមានការផ្លាស់ប្ដូឯកសណ្ឋានថ្មីនោះ។

តាមសារព័ត៌មានរបស់បរទេស បានឲ្យដឹងថា និស្សិតទាំងនេះ ជាអ្នកសិក្សានៅក្នុងមហាវិទ្យាល័យ Kaposvar ដែលមានទីតាំងនៅភាគខាងត្បូងឆៀតខាងលិច នៃប្រទេសហុងគ្រី។ ជាមួយគ្នានេះ មហាវិទ្យាល័យនេះ បានធ្វើការផ្សព្វផ្សាយច្បាប់ថ្មី ដោយមិនតម្រូវឲ្យនិស្សិតស្រីទាំងឡាយ ស្លៀកសំពត់ខ្លី ឬ ស្បែកជើងផ្ទាត់ឬ លេងសំភារៈ និង ធ្វើការផាត់មុខខ្លាំងក្លានោះទេ ដែលនៅក្នុងនោះ ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៣នេះតទៅ និស្សិតស្រីត្រូវស្លៀកសំពត់វែង ឬខោ និង និស្សិតប្រុស ត្រូវពាក់ឈុតខ្មៅ។

ទោះជាយ៉ាងណា សម្រាប់ច្បាប់ថ្មី បានធ្វើឲ្យនិស្សិតមួយចំនួនធំមិនពេញចិត្ដ ដោយជាមួយគ្នានោះ ថ្នាក់ផ្នែកសិល្បះ បានរៀបចំ ធ្វើឲ្យការប្រឆាំង ដោយស្រាត និងយកសៀវភៅមកបិតបាំងចំនុចពិសេស និងមានអ្នកខ្លះ មានត្រឹមតែខោអាវក្នុងប៉ុណ្ណោះ។ បន្ថែមពីនោះ ពួកគេបានបញ្ចូលវីដេអូដែលពួកគេប្រឆាំងនោះ ចូលទៅក្នុងអ៊ិនធើណេតផងដែរ។

សម្រាប់ការប្រឆាំងនេះ មិនទាន់ត្រូវបានបញ្ចប់នោះទេ គឺនឹងមានទៀត នៅថ្ងៃច័ន្ទ ដោយពួកគេ ស្លៀកកន្សែងងូតទឹក និងពាក់ស្បែកជើងផ្ទាត់មកមហាវិទ្យាល័យបន្ថែមទៀត។

តើប្រិយមិត្ដយល់ថា សកម្មភាពទាំងនេះ ពិតជាមានប្រសិទ្ធភាពដែរឬទេ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]