ខេត្តព្រៃវែង ៖ ស្រ្តីម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេក អាក្រាតកាយស្លាប់នៅមាត់ទ្វារទឹក ជាប់ផ្លូវលំមួយកន្លែងស្ថិតក្នុងភូមិព្រៃព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីម៉ោង១០យប់ថ្ងៃទី០៣ តុលា ២០១៣ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីខាងលើត្រូវបានគេវាយ នឹងវត្ថុរឹងចំចង្ការនិងមាត់ ហើយនៅលើដងខ្លួនឃើញ មានស្នាមខាំក្បាលដោះខាងស្តំា និង មានទឹកកាមនៅទ្វារមាស ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានឲ្យដឹងបន្តទៀតថា  មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះ កង់ដឹកកូនពីរនាក់(ស្រី១ប្រុស១) ធ្វើដំណើទៅលេងផ្ទះម្តាយ ដោយសារមានភ្លៀងធ្លាក់ខ្លំាង ក៏ជិះកង់តែម្នាក់ឯង ដោយទុកកូនឲ្យម្តាយមើល លុះដល់ចំណុចកើតហេតុវេលាម៉ោងប្រមាណ៧យប់ ក៏ត្រូវជនសង្ស័យស្ទាក់ ចាប់ប្រតាយប្រតប់គ្នា រួចជនដៃដល់ក៏បានវាយនឹងវត្ថុរឹង ចំចង្ការនិងមាត់ច្រានទម្លាក់ទឹក បណ្តាលឲ្យសន្លប់រួចក៏លើកជន រងគ្រោះមកលើគោកធ្វើសកម្មភាពរំលោភ និងបានស្លាប់តែម្តង ។

ស្រ្តីរងគ្រោះឈ្មោះ លី ស្រីនួន អាយុ ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ មានកូនពីរនាក់ និង ប្តីទៅធ្វើការឆ្ងាយពីភូមិ ។

សេចក្តីរាយការណ៏ចុងក្រោយ មកដល់ម៉ោង១និង ៣៨នាទីរសៀលថ្ងៃទី០៤ តុលា ២០១៣នេះ សមត្ថកិច្ចកំណត់មុខសញ្ញាឧក្រិដ្ឋជនបានហើយ ហើយនឹងកំពុងតាមចាប់ខ្លួនយក មកផ្តន្ទាទោសតាមច្បាប់ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]