កាលពីថ្មីៗនេះ យោងតាមគេហទំព័រសារព័ត៌មានដេលីម៉ែល របស់ចក្រភពអង់គ្លេស បានចេញផ្សាយនូវព័ត៌មានដែលបង្ហាញពីវីដេអូមួយ ដោយមានរថយន្តមួយគ្រឿងបានបើកបរយ៉ាងលឿន ទៅបុកអ្នកដំណើរចំនួន៣នាក់ បណ្តាលឲ្យអ្នកទាំងបី ប៉ើងដូចសំឡីទៅលើវេហា កន្លងទៅនេះ។

បើតាមប្រភពដដែលបានឲ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់អាធ្រាត ថ្ងៃទី ២១ ខែសីហា ឆ្នាំមុន បន្ទាប់ពីអ្នកដំណើរទាំងបីនោះ បានចេញពីក្លឹបកំសាន្តមួយ នាទីក្រុង Manchester city របស់ចក្រភពអង់គ្លេស។ ក្នុងនោះ គ្រាន់តែពួកគេឆ្លងផ្លូវបានតែបន្តិច ស្រាប់តែមានរថយន្តពណ៌សមួយគ្រឿង បើកបរយ៉ាងលឿន សម្តៅមកបុកពួកគេពេញមួយទំហឹង ប៉ើងដូចសំឡី។ ប៉ុន្តែជាអកុសល ពួកគេត្រូវស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានបញ្ចូលទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

បន្ទាប់ពីការស៊ើបអង្កេតដ៏យូរ និងមានភស្តុតាងគ្រប់គ្រាន់ តុលាការនៅតំបន់នោះ បានសម្រេចកាត់ទោសបុរសម្នាក់ដែលមានឈ្មោះ Aqab Hussain ពីបទមនុស្សឃាតដោយចេតនា ដោយបុរសនោះបានសារភាពថា រូបគេបានបើករថយន្តទៅបុកសម្លាប់អ្នកដំណើរទាំងបីនោះមែន បន្ទាប់ពីមានជម្លោះបន្តិចបន្តួចក្នុងក្លឹបកំសាន្តនោះមក។






ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]