ខេត្ត​​ក្រចេះ ៖ ​រថយន្ត​ម៉ាក​​ហាយឡិន​ឌ័រ​មួយ​គ្រឿង​​ពណ៌​ទឹក​មាស ត្រូវ​គេស្គាល់ថា​​ជា​រថយន្តដឹក​ឈើគ្រញូង​បាន​ជួប​ហេតុការណ៍​​ក្រឡាប់​​ទាំង ​កណ្តាល​​អធ្រាត្រ​ ឈានចូលថ្ងៃទី​២៧ មេសា លើ​ផ្លូវ​ជាតិ​លេខ​៧ ត្រង់ចំណុច​​ខ្លា​ស្ទុះ ក្នុងភូមិ​កាប៉ូ សង្កាត់​អូរឫស្សី ​ក្រុង​ក្រចេះ ដែល​ក្រោយ​ពី​ជួប​ហេតុ​ការណ៍​​ក៏​​បើក​បុក​​ម៉ូតូពី​ក្រោយ​​បណ្តាល​ឱ្យ​បុរស ​ម្នាក់​​ស្លាប់​ ខណៈ​បញ្ជូន​ទៅ​​មិន​ទាន់​ដល់​មន្ទីរ​ពេទ្យ​ផង ។

​តាម​សាក្សី​ឃើញ​ហេតុ​ការណ៍​បាន​និយាយ​ថា ​មុន​ពេល​​កើតហេតុ​បុរស​រងគ្រោះ​ឈ្មោះ​​ហែម សារ៉េត អាយុ​៣២ឆ្នាំ ​ស្នាក់​នៅភូមិ​ច្រវា ឃុំ​គោ​លាប់ ​ស្រុក​ចិត្រ​បុរី ​​បាន​​ជិះម៉ូតូ​​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ម្នាក់​ឯង ក៏ត្រូវរថយន្ត​មួយ​គ្រឿង​ម៉ាក​ហាយឡិន​ឌ័រ​​បុក​ពី​ក្រោយ​ពេញ​ទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​​ផ្លោង​ធ្លាក់​​ចូល​ស្នាម​ភ្លោះ​ចិញ្ចើម​ផ្លូវ ។ រីឯ​បុរស​រងគ្រោះ​ត្រូវចូល​ក្រោម​រថយន្ត​អូសទៅ​មុខ រង​របួស​ធ្ងន់ ​ចំណែក​​រថយន្ត​​បង្ក​ក៏រេ​ចង្កូត​ក្រឡាប់​​ផ្ងារ​ជើង​ទ្រមេឃ​តែ​ម្តង ។  តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀតថា ​ក្រោយ​ពីកើតហេតុ​​មិនទាន់​មាន​សមត្ថ​កិច្ច​នគរ​បាល​​ទៅដល់​​ភ្លាម​នោះ​ទេ ព្រោះ​​កន្លែង​កើត​ហេតុ​នៅឆ្ងាយ​ពីទីប្រជុំ​ជន ខណៈ​នោះ​គេឃើញ​ជន​មួយ​ក្រុម​​ដែល​ជិះ​នៅ​ក្នុងរថយន្ត​បាន​អូស​ជន​រង​គ្រោះ​ ទៅ​ដាក់​ក្បែរ​​ព្រៃ​ឆ្ងាយពី​ផ្លូវ និង​បាន​កាច់​មែក​ឈើ​គ្រប​ពីលើ​​កុំ​​ឱ្យ​​គេ​ឃើញ​ដើម្បី​​បំបិទ​ដាន។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ