ជួបជាមួយតារាស្រី របស់ប្រទេសកូរ៉េខាងត្បូង គឺនាង Eun Bin Yang ដែលមានសម្រស់ស្រស់ស្អាត ដូចទេពធីតា និងគួរឲ្យស្រលាញ់មែនទែន។

នាង Eun Bin Yang គឺជាតារាម៉ូដែល និងជារាជនីប្រណាំងរថយន្ត មកពីប្រទេសកូរ៉េខាងត្បូង ហើយនាងបានចាប់អាជីព ជាតារាម៉ូដែល អស់រយៈពេលប្រហែល ៣ឆ្នាំមកហើយ។ នៅក្នុងអាជីពនេះ នាង Eun Bin Yang ទទួលបានឈ្មោះល្បីល្បាញ មិនចាញ់តារាៗដទៃទៀយឡើយ ហើយនាងបានបញ្ចេញអាល់ប៊ុមរូបថត ជាច្រើនរួមមានទាំង Outdoor និងនៅក្នុង Studio ផងដែរ។

ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធីប្រណាំងរថយន្ត ឬកម្មវិធីបង្ហាញរថយន្តផ្សេងៗ គឺមិនសូវបាត់មុខនាង Eun Bin Yang ប៉ុន្មានឡើយ ដោយសារតែនាងទទួលបានការគាំទ្រច្រើន និងមានភាពទាក់ទាញយ៉ាងខ្លាំង។

យ៉ាងណាមិញ តារាស្រីរូបនេះ ក៏ទទួលបានការគាំទ្រខ្លាំងផងដែរ នៅតាមបណ្តាញអ៊ីនធឺណែតផ្សេងៗ ដូចជានៅក្នុងប្រទេសកូរ៉េ ចិន និងជប៉ុន៕

ចង់ដឹងថា តើនាង Eun Bin Yang ស្រស់ស្អាត និងគួរឲ្យស្រលាញ់យ៉ាងណា សូមទស្សនារូបខាងក្រោម៖







































ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]