វីដេអូឃ្លីបដ៏ហួសចិត្តមួយ ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ត្រូវបានម្ដាយប្រើឲ្យ លួចទូរស័ព្ទពីកាបូបស្រ្ដីម្នាក់ ដែលអង្គុយតុក្នុង ភោជនីយដ្ឋានជិតគ្នា។

សកម្មភាពរបស់ពួកគេ ត្រូវបានកាមេរ៉ាសុវត្ថិភាពក្នុងហាងចាប់បាន។ នៅក្នុងវីដេអូ យើងបានប្រទះឃើញមាន ស្ដ្រីពីរនាក់កំពុងតែអង្គុយ បរិភោគអាហារពេលល្ងាច បន្ទាប់មកមានស្រ្ដី និងក្មេងពីរនាក់ដើរចូលមក អង្គុយតុជិតនោះ និងមានស្រ្ដីម្នាក់ទៀតដើរជុំវិញតុជនរងគ្រោះ ដែលកំពុងតែបរិភោគអាហារ។ ដោយស្ដ្រីជនជាតិអាហ្វ្រិក បានឃើញជនរងគ្រោះ ដាក់កាបូបនៅពីក្រោយ មិនបានបិតជិត នាងក៏បានប្រើឲ្យក្មេងតូច អាយុ៧ឆ្នាំ ចូលទៅលួចយកទូរស័ព្ទពីក្នុងការបូបនោះ ហើយពួកគេក៏បានដើរចេញពី ភោជនីយដ្នាននោះដោយសុវត្ថិភាព។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមមានភាពប្រុងប្រយ័ត្ន រក្សារបស់មានតម្លៃឲ្យស្រួល ពេលដែលចូលទៅក្នុងហាងទំនេញ ដើរលេង ឬ ភោជនីយដ្ឋានបែបនេះ។ សុភាសិតខ្មែរមួយបាននិយាយថា “ប្រហែសបាត់ ប្រយ័ត្នគង់”។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]