នេះជាសោកដនាកម្ម ដ៏មិនគួរឲ្យជឿ ខណៈពេលដែលបុរសម្នាក់ លោតសម្លាប់ខ្លួន តែបែរជាស្លាប់អ្នកជិះកង់ នៅខាងក្រោមអគារទៅវិញ។

តាមកាមេរ៉ាសុវត្ថិភាព ដែលចាប់បាន សកម្មភាពនៃការលោតសម្លាប់ខ្លួន នេះបានឲ្យឃើញថា បុរសវ័យក្មេងម្នាក់  ព្យាយាមលោតពីលើអគារជាន់ទី ៥ នៅក្នុង ស៊ានទូ (Shantou) នៃខេត្ដ ក្វាងទុង ប្រទេសចិន។ តែអ្វីដែលមិននឹកស្មានដល់គឺ នៅពេលដែលបុរសនេះ ទន្លាក់ខ្លួនចុះមក ស្រាប់តែធ្លាក់ចំបុរស វ័យចំណាស់អាយុ ៥៦ឆ្នាំ ដែលកំពុងតែជិះកង់ទៅវិញ។ ជាមួយគ្នានោះ បុរសជាអ្នកជិះកង់នេះ បានបាក់ឆ្អឹង និងស្លាប់នៅកន្លែងកើតហេតុតែម្ដង ដែលទោះបីជាប្រញាប់ប្រញាល់ បញ្ជូនទៅកាន់មន្ទីរពេទ្យក៏ដោយ ខណៈពេលដែលអ្នកចង់ស្លាប់ បែរជាមិនស្លាប់ទៅវិញ។

បន្ទាប់ពីមានហេតុការណ៍បែបនេះ អ្នកលោតសម្លាប់ខ្លួននេះ មិនបញ្ឈប់សកម្មភាពរបស់ខ្លួននោះទេ ដោយធ្វើការរត់ទៅអគារនៅក្បែរនោះ និងព្យាយាមបញ្ចប់ជីវិតសារជាថ្មី តែទោះជាយ៉ាងណា បុរសនេះត្រូវបានអ្នកពន្លត់អគ្គិភ័យ និយាយបញ្ចុះបញ្ចូល និងមិនបានលោតសម្លាប់ខ្លួនទៅទៀតនោះទេ។ យ៉ាងណាមិញ បុរសនេះ ត្រូវបានគេឃើញថា មានអារម្មណ៍រវើរវាយ និងដូចជាមនុស្សមានបញ្ហាខួរក្បាល។ 

នៅក្នុងនោះអ្នករស់នៅក្នុងតំបន់នេះ បានសម្ដែងទុក្ខក្រៀមក្រំជាខ្លាំង ចំពោះអ្នកស្លាប់ ដោយសារតែមិនដឹងពីមូលហេតុអ្វីទាំងអស់ តែបែរជាស្លាប់ខ្លួនទៅវិញ។

ចុះប្រិយមិត្ដវិញ ធ្លាប់ជួបហេតុការណ៍បែបនេះហើយឬនៅ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]