ការបង្កើតរថយន្តដែលធ្វើពីកញ្ចប់បារីនោះមិនមែន ជាការងាយស្រួលនោះទេ ប៉ុន្តែក៏មិនប្រាកដថា ធ្វើមិនបាននោះដែរ ដូច្នេះហើយទើបមាន និស្សិតមួយក្រុមបាន នាំគ្នាមានគំនិតបង្កើតរថយន្ត ដោយប្រើប្រាស់កញ្ចប់បារី។

តាមរយៈគេហៈទំព័រដ៏ល្បីមួយនៅប្រទេសចិនបានអោយដឹងថា មានសិស្សនិស្សិតមួយក្រុមបាន សហការគ្នាក្នុងការ ដើររកកញ្ចប់បារីហើយ យកមកផ្គុំគ្នាជារូបរថយន្ត ហើយពួកគេបានយករថយន្តដែលធ្វើពីកញ្ចប់បារីនោះ យកទៅដាក់តាំងពិពរណនៅក្នុងសកលវិទ្យាល័យ របស់ពួកគេទៀតផង។ និស្សិតម្នាក់ក្នុងចំនោមនិស្សិត មួយក្រុមនោះបាននិយាយថា ពួកគេធ្វើដូចនេះ ដើម្បីចង់ដាស់ទឿនទៅដល់ អ្នកដែលជក់បារីទាំងអស់អោយបាន ដឹងថា កុំខ្ជះខ្ជាយប្រាក់កាសលើបារី អី ព្រោះប្រាក់កាសដែលយើងយកទៅ ទិញបារីនោះអាចយក មកទិញរបស់មានតំលៃក៏ថាបានដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះគំនិតរបស់ពួកគេ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច​ Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]