កណ្តាល៖ រថយន្តសុំាយ៉ូង ដឹកអ្នកដំណើរ មួយគ្រឿង បុកជាមួយ រថយន្តហ៊ីយ៉ានដាយ ដឹកទំនិញបណ្តាលឲ្យ មនុស្សស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ ស្រាលចំនួន១៤នាក់ កាលពីវេលាម៉ោង៣និង៣០នាទី ល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្រ្តីនគរបាល ចរាចរបានឲ្យដឹងថា រថយន្តបង្ក ម៉ាកសុំាយ៉ុងប្រភេទទេសចរណ៍ ពណ៌ខៀវចាស់ ពាក់ស្លាក លេខស្វាយរៀង 2A-0653 អ្នកបើកបរមាន ឈ្មោះ យ៉ា យ៉ាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុង ភូមិព្រៃអង្គក្នុង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងមានអ្នករួមដំណើរ ចំនួន១០នាក់ ពុំត្រូវបានគេ ស្គាល់ឈ្មោះនោះទេ ។

រីឯរថយន្ត រងគ្រោះវិញម៉ាកហ៊ីយ៉ានដាយ ដឹកទំនិញពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2T-3436 អ្នកបើកបរមាន ឈ្មោះ ដោក ឈុនហេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និងអ្នករួមដំណើរ៣នាក់ ពុំត្រូវបានគេស្គាល់ឈ្មោះ នោះទេ ។

នគរបាលបានបន្តថា មុនពេលកើតហេតុ រថយន្តម៉ាកសុំាយ៉ុង បើកបរពីជើងទៅត្បូង ដោយមានដឹកអ្នក ដំណើរពេញ លុះដល់ចំណុច កើតហេតុ ក៏ជ្រុលចង្កូតទៅរថយន្ត ហ៊ីយ៉ានដាយ យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់៥នាក់ ស្រី៣នាក់ ប្រុស២ នាក់ និងរងរបួសស្រាល ៩នាក់ ស្រី៥នាក់ ប្រុស៤នាក់  រីឯ រថយន្តទាំងពីរវិញ រងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាល វាស់វែងរួចហើយយក រថយន្តទាំងពីរគ្រឿង យកមករក្សាទុក ជាបណ្តោះអាសន្ននៅ អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាន ចាត់ការបន្តទៅ តាមផ្លូវច្បាប់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]