កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិន ជាច្រើននាក់ បានធ្វើការបោះឆ្នោត នៅលើបណ្តាញទំនាក់ទំនងផ្សេងៗ របស់ប្រទេសចិន ដើម្បីធ្វើការជ្រើសរើស តារាសម្តែងស្រី ដែលមានសម្រស់ស្អាតបំផុត ហើយចេញពីសាលាភាពយន្ត “Beijing Film Academy” ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ផងដែរថា សាលាភាពយន្ត “Beijing Film Academy” បានបណ្តុះបណ្តាលតារាសម្តែងស្រី ដែលមានឈ្មោះល្បីល្បាញ និងស្រស់ស្អាតជាច្រើននាក់ ដូចជា នាង Jiang Wenli , នាង Xu Qing, នាង Xu Jinglei, នាង Zhao Wei, នាង Liu Yifei និងតារាស្រីល្បីៗ ស្រស់ស្អាតជាច្រើននាក់ទៀត។

យ៉ាងណាមិញ នៅក្នុងការបោះឆ្នោត ជ្រើសរើសតារាសម្តែងស្រី ដែលមានសម្រស់ស្អាតបំផុត ហើយចេញពីសាលាភាពយន្ត BFA នោះ គឺមានតារាស្រីចំនួន ១០រូប ដែលទទួលបានសំលេង និងការគាំទ្រច្រើនបំផុត ពីសំណាក់អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិន។

ខាងក្រោមនេះគឺជាតារាសម្តែងស្រី ដែលមានសំលេងគាំទ្រច្រើន៖

១. Jiang Wenli

២. Xu Qing

៣. Yu Feihong

៤. Jiang Qinqin

៥. Zhao Wei

៦. Xu Jinglei

៧. Jiang Yiyan

៨. Liu Yifei

៩. Yang Mi

១០. Jing Tian

តើប្រិយមិត្តយល់ថា តារាសម្តែងស្រីទាំង ១០រូបនេះ មួយណាស្អាតជាងគេ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]