បន្ទាយមានជ័យ៖ លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ នេះ ក្រោយពីធ្វើ សកម្មភាព យកដាវសាមូរ៉ៃ និងកាំបិតតាំងតោ កាប់គេរួច រត់គេចខ្លួនអស់ មួយថ្ងៃមួយយប់ កាលពីព្រឹកថ្ងៃចន្ទ័ ទី៣០ ខែកញ្ញា ម្សិលមិញនេះ កម្លាំង អ.ហ របស់លោក បានស្រាវជ្រាវឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់បន្ថែមទៀត ឈ្មោះ ហេង ស៊ីនួន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកបើកម៉ូតូដឹកមិត្តភក្តិរបស់ខ្លួន ទៅកាប់គេ ហើយក៏ជាម្ចាស់ កាំបិតតាំងតោ។

លោកបានបន្តថា កាលពីវេលាម៉ោង២និង៣០នាទី យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ កន្លង ទៅកម្លាំង អ.ហ និងកម្លាំង សន្តិសុខ កាស៊ីណូហ្គោលឌិន បានឃាត់ខ្លួន យុវជន02នាក់ រួមមាន ១/ឈ្មោះ ឌី វីចែម ភេទប្រុស អាយុ២០ឆ្នាំ បានអះអាថា មានឪពុកជាមន្ត្រី នគរបាលធ្វើការក្នុង ក្រុងប៉ោយប៉ែត។ ២/ឈ្មោះ លី ឈិនឡុង ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅ ខេត្តបាត់ដំបង សព្វថ្ងៃលក់ទូរសព្ទ័ នៅផ្លូវផ្ទះសំណាក់ លី ហ៊ូវក្នុង ក្រុងប៉ោយប៉ែត ក្រៅពីនេះសមត្ថកិច្ច ដកហូតបានកាំបិត ប៊័ងតោ០១ដើម ដាវសាម៉ូរ៉ៃ០១ដើម ។

លោក ហម ម៉ុត បានបញ្ជាក់ថា យោងចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ច សួរនាំ ជនសង្ស័យទាំង០៣នាក់បាននិយាយថា ពួកគេដោះស្រាយ គំនុំចាស់ ព្រោះកាលពីបីខែមុនជនរង គ្រោះ សឹង្ហ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មានទំនាស់ជាមួយ ពួកខ្លួន ពេលជិះម៉ូតូសំឡឹង មុខនិងឆាប ម៉ូតូហើយជេរពួកខ្លួន ទើបនៅយប់ ថ្ងៃទី២៩ ខែកញ្ញា ប្រទះឃើញ សឹង បញ្ញា កំពុងធ្វើដំណើរនៅម្តុំ កាស៊ីណូក៏នាំគេដេញកាប់តែម្តងតែត្រូវជនរងគ្រោះ រត់គេចផុត ។

ក្រោយសួរនាំ ជនសង្ស័យទាំង០៣ នាក់រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]