នេះគឺជាទិដ្ឋភាពដ៏គួរឲ្យរន្ធត់ ពុំធ្លាប់បានឃើញពីមុនមក ដោយពស់ថ្លាន់ដ៏ធំមួយក្បាលបានលេបឆ្កែមួយក្បាល ហើយខ្ជាក់មកវិញ នៅតាមផ្លូវសាធារណៈ ក្នុងប្រទេសថៃ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពស់ថ្លាន់មួយក្បាលនេះមានប្រវែង ៣.៦៥ម៉ែត្រ ពោះរបស់វាធំនៅពេលដែល លេបសត្វឆ្កែចូលទៅក្នុងពោះ តែមិនដឹងហេតុអ្វី វាបានខ្ជាក់ឆ្កែចេញមកវិញបន្តិចម្ដងៗ ដោយយើងបានឃើញ ជើងសត្វឆ្កែចេញមកមុន បន្ទាប់មកដងខ្លួន និងក្បាល។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើងនៅឯសង្កាត់ Burana ប្រទេសថៃ។

វីដេអូមួយនេះត្រូវបានបង្ហោះ ចូលទៅក្នុងគេហទំព័រអនឡាញជាច្រើន ដូចជា YouTube, LiveLeak និង Facebook ដែលទទួលបានអ្នកទស្សនាច្រើនរាប់មិនអស់។ មានអ្នកទស្សនាខ្លះបាននិយាយថា ដោយសារតែវាមិនអាចដើរទៅណារួច ទើបវាខ្ជាក់សត្វឆ្កែនោះចេញមកវិញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ហេតុការណ៍មួយនេះ? តើធ្វាប់ជួបប្រទះហេតុការណ៍ បែបនេះពីមុនដែរ ឬ ទេ? សូមទស្សនាវីដេអូខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]