អង់គ្លេស៖ បើសិនជាក្រឡេកមើល ទៅលើរូបភាពទាំងនេះភ្លាម ប្រិយមិត្តមួយចំនួន ច្បាស់ជាគិតថា ជារូបថតអាហារ ដែលត្រូវបានគេថត ជាក់ជាមិនខានឡើយ ប៉ុន្តែតាមពិតទៅ វាមិនមែនជា រូបថតនោះទេ តែវាជា រូបគំនូរ ដែលមានលក្ខណៈដូចនឹងអាហារពិតៗ ទៅវិញ។

លោក Tom Martin ជាវិចិត្រករគំនូររូបពិត ម្នាក់ ដែលបានបង្កើតស្នាដៃគំនូរ យ៉ាងអស្ចារ្យ ហើយស្នាដៃទាំងនោះ មានតម្លៃ យ៉ាងហោចណាស់ ក៏ ២៧,០០០ ដុល្លារអាមេរិកផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិចិត្រករ អាយុ ២៦ឆ្នាំ រូបនេះ បានធ្វើឲ្យខ្លួនឯងរវល់ជាប់ ក្នុងការអភិវឌ្ឍន៍សមត្ថភាព ដើម្បីធ្វើយ៉ាងណា អោយស្នាដៃគំនូរ របស់គាត់ កាន់តែមានការចាប់អារម្មណ៍ និង កោតសរសើរ ពីអ្នកទស្សនា។ ភាគច្រើននៃ ស្នាដៃរបស់គាត់ គឺផ្តោតទៅលើ អាហារ ដោយគាត់បានលើកឡើងថា អាហារជាផ្នែកដ៏ធំ និង សំខាន់មួយ សំរាប់ជីវិតរបស់គាត់ នាពេលបច្ចុប្បន្ននេះ ព្រោះគាត់មានការកំនត់របប អាហារមួយ ដ៏ត្រឹមត្រូវសំរាប់សុខភាព និង រាងកាយ របស់ខ្លួន ហើយព្រមទាំងធ្វើការ សិក្សាពីអត្ថប្រយោជន៍នៃអាហារ ដែលគាត់ញ៉ាំចូលទៅ តើរាងកាយអាចទាញយក សារជាតិកាបូនហាយទ្រេត និង ប្រូតេអ៊ីន យកមកប្រើការ បានដូចម្តេចខ្លះ។

សូមទស្សនាកំសាន្តនូវរូបភាពខាងក្រោម៖









តើប្រិយមិត្តយល់យ៉ាងណាដែរ?

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]