យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ តុក្កតាសិច ដែលមានរូបរាង និងមុខមាត់ ដូចតារាស្រីជនជាតិចិន Tang Wei ស្លៀកឈុតប៊ីគីនីដ៏សិចស៊ី ត្រូវបានគេដាក់លក់ តាមរយៈអនឡាញ នៅក្នុងប្រទេសចិន។

ទោះបីជាយ៉ាងនេះក៏ដោយ ខាងតំណាងរបស់តារាស្រី Tang Wei ក៏បានចេញមកប្រកាសប្រាប់ឲ្យដឹងដែរថា តុក្កតាសិចនោះ គ្មានការអនុញ្ញាតត្រឹមត្រូវ ដើម្បីឲ្យធ្វើការផលិតឡើយ ទោះបីជាវាមានរូបរាង និងមុខមាត់ដូចនាងក៏ដោយ ហើយនេះជាទង្វើដែលខុសពីច្បាប់ ពោលគឺរំលោភសិទ្ធិបុគ្គល។

យ៉ាងណាមិញ ករណីនេះគឺដូចទៅហ្នឹងករណីតារាស្រី ជនជាតិតៃវ៉ាន់ គឺនាង Lin Chi-Ling និងតារាសិចជប៉ុន ដែលក្លាយជាតារាចម្រៀង គឺនាង Sora Aoi ដែលពួកគេទាំងពីរបានរងគ្រោះ ដោយសារតែគេផលិតតុក្កតាសិច ដែលមានរូបរាងដូចពួកគេ ហើយដាក់លក់នៅលើគេហទំព័រ Taobao របស់ប្រទេសចិន ដោយគ្មានការអនុញ្ញាតពីពួកគេឡើយ៕


តារាស្រី Tang Wei

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]