ក្មេងស្រីដែលមានអាយុ៣ឆ្នាំនៅក្នុង ខេត្ដមួយក្នុងប្រទេសភីលីពីន ត្រូវបានធ្វើឲ្យមានការចាប់អារម្មណ៍ ជាខ្លាំងចំពោះសមត្ថភាពរបស់នាង គឺនាងអាចធ្វើឲ្យមានភ្លើង ដោយមិនមានរបស់អ្វីមកជំនួយ ឬប៉ះរបស់ដែលធ្វើឲ្យឆេះនោះ។ យោងទៅតាមរបាយការណ៍ ពីប៉ូលីសបាននិយាយថា ប៉ូលីសបានធ្វើការហ៊ុមព័ន្ធជុំវិញ ផ្ទះរបស់ក្មេងស្រីអាយុ៣ឆ្នាំនេះ បន្ទាប់ពីមានហ្វូងមនុស្សជាច្រើនបាន ទៅឈរមើលនាង នៅពេលដែលនាងអាចធ្វើឲ្យមានភ្លើង ទៅលើវត្ថុអ្វីមួយដោយមិនបានកាន់របស់នោះ។ វាជារបស់មួយប្រភេទ និងជាបទពិសោធន៍ថ្មី ដែលពិបាកនឹងធ្វើការបកស្រាយ នេះជាសម្ដីរបស់ម្ដាយនាង ផ្ទាល់ដែលមានឈ្មោះ Molina នៅពេលដែលគេធ្វើបទសំភាស៍ នាងដាក់ក្នុងកាសែត The Daily Guardian ។ ប៉ូលីសបានទៅដល់ផ្ទះរបស់នាង បន្ទាប់ពីអាវដែលនាងព្យួរនៅ ខាងក្រៅផ្ទះសុខៗស្រាប់តែឆេះឡើង។ នាងនិយាយថា មិនមាននរណាម្នាក់បានប៉ះវាទេ ឬក៏នៅជិតវាទេ នាងគ្រាន់តែចាប់ផ្ដើម បន្ដិតវាក៏ស្រាប់តែឆេះឡើង។ តើនេះជាភាពអស្ចារ្យណាស់មែនទេ? សូមប្រិយមិត្ដមើលវីដេអូទាំងអស់គ្នា៖ 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]