ក្នុងវេលាថ្ងៃនេះ Khmerload គឺកំពុង តែដឹកនាំកីឡាការិនីចំនួន ៤ រូប រួមជាមួយគ្រូបង្វឹកមួយរូបទៀតដើម្បី ធ្វើដំណើរទៅចូលរួមក្នុង ការប្រកួតកីឡាប៉េតង់ (ប៊ូល) នារីពិភពលោកលើកទី១៤ នៅឯសាធារណរដ្ឋបារាំង។

ការប្រកួតនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី ៤ ៥ ៦ ខែតុលាខាងមុខនេះ នាទីក្រុង Montauban ភាគខាងត្បូង នៃប្រទេសបាំរាំង។ ថ្វីត្បិតតែការប្រកួត នេះបានរៀបចំឡើងតាំងពីឆ្នាំ ១៩៨៧ មកក៏ពិតមែន ប៉ុន្តែយើងពុំដែលបានទៅចូលរួមប្រកួតនឹងគេម្ដងឡើងដោយហេតុថាមានភាពខ្វះខាតចំពោះសាហ៊ុយធ្វើដំនើរ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ឥឡូវគឺជាលើកទី ១ ហើយ ដែលកីឡាការិនីកម្ពុជាយើង មានឱកាសក្នុងការចូលរួមក្នុងការប្រកួតជើងឯកពិភពលោកលក្ខណៈអន្តរជាតិបែបនេះ។

សូមបញ្ជាក់ផងដែរថា កីឡាការិនីទាំងបួនរូបនេះសុទ្ធសឹងតែជាជើងឯកប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយធ្លាប់ទទួលបានមេដាយមាស ប្រាក់ និង សំរឹទ្ធជាច្រើនកន្លងមក។



 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]