រូបភាពខាងក្រោមបង្ហាញពី ឆ្កែមួយក្បាលដែលត្រូវឡាន Hyundai Equus អូសបណ្ដាលឲ្យស្លាប់ តាមផ្លូវមួយ នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េ ។ រូបភាពនេះបង្កឲ្យមានការខឹងសម្បា ពីសាធារណជន រួមទាំងតារាកូរ៉េដ៏ល្បី Lee Hyori ដែលគេទទួលស្គាល់ថាជាសកម្មជនការពារសិទ្ធិសត្វម្នាក់ ។ តារា Lee Hyori បរិភោគតែម្ហូបបួស ហើយមិនប្រើប្រាស់ផលិតផលណាដែលធ្វើពីស្បែកសត្វ ។ នាងបានសរសេរលើ twitter​ របស់នាងនៅថ្ងៃទី ២២ ខែ មេសា ថា ជាមនុស្សម្នាក់ ខ្ញុំមានការសោកស្ដាយណាស់ សង្ឃឹមថាអ្នកដែលបង្កនេះ នឹងមិនចាប់ជាតិជា សត្វឆ្កែដែលកម្សត់នេះទេ។

ប៉ុន្ដែការស៊ើបអង្កេតរបស់ប៉ូលីសបានបង្ហាញថា អ្នកបើកបរមិនមានចេតនាធ្វើបែបនេះទេ ។ មិត្តម្នាក់នៃ អ្នកបើកបរ បានប្រគល់ឆ្កែនេះឲ្យគាត់ ហើយគាត់បានដាក់ឆ្កែនេះនៅក្នុងគូថឡាន ព្រោះវាបានជាន់លាមក គាត់មិនចង់ឲ្យប្រលាក់កៅអីក្នុងឡានគាត់ ។ គាត់ចងឆ្កែជាប់ក្នុងគូថឡាន ហើយហើបគូថឡានទុក ឲ្យមានខ្យល់ចេញចូលសម្រាប់ឆ្កែ ។ តែពេលគាត់បើកបរ ឆ្កែនេះបានលោតចេញពីគូថឡាន ហើយក៏ត្រូវឡានអូសរហូតដល់ស្លាប់ ។ អ្នកនៅក្នុងឡានពីក្រោយគាត់បានថតរូបនេះទុក ហើយចែកចាយពេញ Internet ។ អ្នកបើកបរពិតជាមិនដឹងថារូបនេះបានចែកផ្សាយដូចនេះទេ ព្រោះគាត់មិនដែលប្រើកំព្យូទ័រឡើយ ។

ក្រោយពីព័ត៌មាន បានបកស្រាយពីអចេតនារបស់អ្នកបើកបរ តារា Lee Hyori បានទទូលទូរស័ព្ទពីជន កំបាំងម្នាក់ដែលសំអាងជាអ្នកបើកបរ ថានឹងប្ដឹងនាងពីបទបរិហារករ្ដិ៍។ នាង Lee Hyori បាបតបទៅវិញថា នេះជាការយល់ច្រលំ តែបើបើកបរពិតជាចង់ប្ដឹងមែន នាងក៏មិនជំទាស់ដែរ។

ពេលសួរពីរឿងប្ដឹងនាង Lee Hyori អ្នកបើកបរបានបកស្រាយថាគាត់មិនដឹងថានឹងទូរស័ព្ទ ទៅក្រុមការងារនាងដូចម្ដេចផង ។ អ្នកដែលគំរាមប្ដឹងមិនមែនជារូបគាត់ទេ តាមពិតទៅគាត់ជាអ្នកគាំទ្រ តារា Lee Hyori ម្នាក់។

Lee Hyori

ដោយ​ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]