ភ្នំពេញៈ ស្រ្តីវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ និងស្រ្តីវ័យចំណាស់ម្នាក់ទៀត រងរបួសស្រាល ដោយសារតែ រថយន្តមួយរបូតកង់ក្រោយ បោលទៅបុក ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១ និង ១០ នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ទី១ ឈ្មោះ លី ណាត ភេទស្រី អាយុ៥៨ឆ្នាំ មានមុខរបរត្បាញក្រណាត់ជូនជើង រស់នៅក្នុងភូមិខ្មែរលើថ្មី សង្កាត់គោករកា ខណ្ឌពោធិ៍ជ័យ និងអ្នករួមដំណើរម្នាក់ មានឈ្មោះ ប៉ិច ផុន ភេទស្រី អាយុ៥២ឆ្នាំ មានមុខរបរដូចគ្នា ស្នាក់នៅក្នុងភូមិ សង្កាត់ជាមួយគ្នា ។ ជនរងគ្រោះទាំងពីរ ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវពណ៌ក្រហម ផលិតនៅប្រទេសចិនពាក់ ស្លាកលេខភ្នំពេញ 1N-8962 ចំណែកឯរថយន្ត ដែលរបូតកង់ទៅបុកជនរងគ្រោះវិញម៉ាកហ៊ីយ៉ានដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2R-0867  អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះទេ ។

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ រថយន្តបើកតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែរបូតកង់ក្រោយខាងឆ្វេង ស្របពេលនោះ ម៉ូតូជនរងគ្រោះ មកដល់ក៏ ត្រូវកង់រថយន្ត បោលទៅបុកបណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ ភ្លាមៗនោះ ត្រូវក្រុមគ្រួសារដឹកតាមម៉ូតូយក ទៅកាន់មន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ។ ចំណែកឯវត្ថុតាងទាំងពីរ ត្រូវនគរ បាលយកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាល រដ្ឋសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ជាបណ្តោះអាសន្ន ដើម្បីកសាងសណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាន ចាត់ការបន្តតាមផ្លូវច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]