យោងតាមប្រភពព័ត៌មាន ពីគេហទំព័របរទេសមួយ បានឲ្យដឹងថា អត្ថពលិក រត់ប្រណាំងរបស់អ៊ីតាលីម្នាក់ ត្រូវបានកោះហៅអោយចូលខ្លួន និង កំពុងស្ថិតក្រោម ការស៊ើបអង្កេត ពីសំណាក់គណះកម្មាធិការអូឡាំពិក ប្រចាំប្រទេសអ៊ីតាលី។

លោក Divis Licciardi អាយុ ២៧ឆ្នាំ ជាអត្ថពលិកម្នាក់ ក្នុងក្រុមកងទ័ពជើងអាកាសអ៊ីតាលី ដែលត្រូវបានចោទប្រកាន់ថាបាន ប្រើប្រាស់ ប្រដាប់ភេទក្លែងក្លាយដែលមានទឹកនោម នៅជាប់ក្នុងនោះស្រាប់ ខណៈពេលធ្វើតេស្តរកសារធាតុ ដែលត្រូវបានគេហាមឃាត់។ គាត់បាន ព្យាយាមលេងល្បិច ដោយការប្រើប្រាស់របស់ក្លែងក្លាយនេះ ក្រោយពីការប្រកួត រត់ប្រណាំងចម្ងាយផ្លូវ ១០គីឡូម៉ែត្រ រួចមក នៅក្នុង ទីក្រុង Molfetta ជិតខេត្ត Bari នៃប្រទេសអ៊ីតាលី៕

តើប្រិយមិត្តយល់យ៉ាងណា ចំពោះករណីនេះ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]