ខេត្តតាកែវ ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនបានជាបន្តបន្ទាប់រួចបញ្ជូនខ្លួនមកកាន់ ស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ក្រោយពីម្តាយនារីរងគ្រោះប្តឹងចោទប្រកាន់ពីបទចាប់កូន ស្រីគាត់ចងជាប់នឹងដើមឈើ ប៉ុនប៉ងរំលោភសេពសន្ថវៈ ខណៈដែលជនសង្ស័យទាំង២នាក់ទៅ លេងផ្ទះ តែគាត់ជាម្តាយមិននៅ ដោយឱ្យកូនស្រីជំទង់ម្នាក់ចាំផ្ទះ ។ លុះយប់ស្ងាត់ជនទាំង២នាក់បានធ្វើសកម្មភាពចាប់កូនស្រី គាត់នាំចូលព្រៃខាងក្រោយផ្ទះ ក្នុងចេតនាចាប់រំលោភ តែសំណាងល្អត្រូវគាត់ជាម្តាយមកទាន់ក៏ស្រែកឆោឡោឡើង ដឹងដល់ប៉ូលិសចុះមកឃាត់ខ្លួនពួកគេតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៥ មេសា វេលាម៉ោង១២អធ្រាត្រ ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ។
លោកយូ អាន នាយផ្នែកព្រហ្មទណ្ឌនគរ បាលស្រុកត្រាំកក់បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សយ សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដកព ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ធ្លាប់ជាប់គុក៣ឆ្នាំ ពីបទរំលោភ និងម្នាក់ទៀតឈ្មោះ ប៉ោ ម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ។ ចំណែកនារីរងគ្រោះ អាយុ១៧ឆ្នាំ ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ ។
លោកនាយផ្នែកបានបន្តទៀតថា មុនពេលកើតហេតុ នៅវេលាម៉ោង៨យប់ជនសង្ស័យទាំង២បានទៅផ្ទះនារីរងគ្រោះ ព្រោះពួកគេទាំង២នាក់តាមស្រឡាញ់បងស្រីនារីរងគ្រោះម្នាក់ មួយ តែពេលទៅដល់ផ្ទះនាងបងទាំង២នាក់អត់នៅ ឯម្តាយក៏អត់នៅទៀត ដោយជាប់រវល់ទៅផ្ទះបងប្អូន គឺនៅតែនារីរងគ្រោះ និងប្អូនប្រុស២នាក់ ។ ទោះបីនាងបងដែលពួកគេស្រឡាញ់មិននៅ ហើយម្តាយនាងក៏មិននៅក៏ដោយ ក៏នារីរងគ្រោះរៀបចំបាយទឹកឱ្យពួកគេហូប ហើយឱ្យដេកមួយយប់ទៀត តែពួកនេះអត់ដឹងគុណស្រ័យអីទេ លុះដល់វេលាម៉ោងខាងលើក៏បានធ្វើសកម្មភាពចាប់បីនារី រងគ្រោះយកទៅព្រៃខាងក្រោយផ្ទះនិងយកអាវចងជាប់នឹងដើម ឈើប្រុងចាប់រំលោភ ។ សកម្មភាពដ៏គម្រក់នេះ ត្រូវបានប្អូនប្រុសនារីរងគ្រោះ អាយុ១៤ឆ្នាំ ភ្ញាក់ទាន់ ក៏រត់ទៅអង្វរកុំឱ្យធ្វើបាបបងស្រី តែជនទាំង២អត់ស្តាប់ និងបានវាយ២ដៃ មកលើក្មេងប្រុសជាប្អូនថែមទៀត ។ ភ្លាមនោះប្អូនប្រុសម្នាក់ទៀតឈ្មោះ អៀម សារិទ្ធ អាយុ១៦ឆ្នាំ បានរត់ទៅហៅម្តាយរបស់គេឱ្យមកផ្ទះជួយបងស្រី ។ នៅពេលម្តាយនារីរងគ្រោះមកដល់ក៏ស្រែកឆោឡោឡើងនិង បានប្តឹងទៅមេភូមិ ហើយក៏មានការប្តឹងបន្តដល់ប៉ូលិសចុះមកឃាត់ខ្លួនជនសង្ស័យ បានម្នាក់ភ្លាមៗឈ្មោះ ប៉ោ ម៉ៅ ចំណែកម្នាក់ទៀតនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៦ មេសា ពេលចូលមកផ្ទះនោះវិញដើម្បីរកគ្នាគេ ក៏ត្រូវប៉ូលិសចាប់ខ្លួនបានដែរ ។
នៅរសៀលថ្ងៃទី២៧ មេសា ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕
ដោយ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]