ភ្នំពេញ ៖ អគ្គីភ័យបាន ឆាបឆេះធនាគារ ចិន នៅក្នុងបរិវេណ សណ្ឋាគារអ៊ិនធើខុន  ស្ថិតក្នុងទំនប់ទឹក ខណ្ឌចំការមន កាលពី វេលាម៉ោង៤ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ។

សមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំង អន្ដរាគមន៍របស់រថយន្ដពន្លត់ បានជួយពន្លត់ ផងដែរ ។ ហើយការឆេះធនាគារខាងលើ នៅមិនទាន់ដឹងមូលហេតុនៅឡើយទេ។

រហូតមកដល់វេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃដដែលនេះ អគ្គីភ័យបានរលត់ទៅវិញហើយ បន្ទាប់ពីមានការអន្ដរាគមទាន់ពេលវេលា ពីកម្លាំងសមត្ថកិច្ចជំនាញ។ អគ្គីភ័យនេះសមត្ថកិច្ចបានប្រើរថយន្ដពន្លត់អគ្គីភ័យអស់ ២ គ្រឿង ដោយឡែកទំហំនៃការខូចខាត នៅមិនទាន់ដឹងនោះទេ តែសមត្ថកិច្ចអះអាងថា អស់បន្ដិចបន្ដួចប៉ុណ្ណោះ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]