នេះគឺជារូបភាពដ៏គួរឲ្យរំជើបរំជួលបំផុត ដែលបង្ហាញពីក្ដីស្រលាញ់រវាងម្ដាយ និងកូនពីរនាក់នេះ។ ក្មេងប្រុសដ៏តូច អាយុ២ឆ្នាំ បានយកចំណីដាក់ក្នុងមាត់របស់គេ ហើយបញ្ចុកទៅម្ដាយដេកនៅលើគ្រែ ដែលកម្រើកមិនរួច តាមរយៈមាត់ទល់មាត់ បន្ទាប់ពីម្ដាយរបស់គេ ទើបតែដឹងខ្លួន។

កាលពី៣ឆ្នាំមុន អ្នកស្រី Zhang Rong Xiang រងគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដ ខណៈពេលដែលគាត់កំពុងតែមានផ្ទៃពោះ នៅស្រុក ShuYang ខេត្ត JiangSu ប្រទេសចិន។ ដោយសារតែគ្រោះថ្នាក់នេះ ធ្វើឲ្យនាងមិនអាចកម្រើករួច តែសំណាងល្អ ដែលនាងអាចថែរក្សាកូនរបស់នាង នៅក្នុងផ្ទៃបាន។ ៥ខែក្រោយ នាងក៏បានបង្កើត កូនប្រុសដ៏ឆ្លាត និងកត្តញូម្នាក់ ដែលតែងតែនៅជាមួយម្ដាយរបស់គេជារៀងរាល់ថ្ងៃ។

អ្នកស្រី Zhang អាចលេបអាហារបាន តែគាត់មិនអាចទំពារអាហារបាននោះទេ ហេតុដូចនេះហើយនាងអាច បរិភោគបានតែបបរតែប៉ុណ្ណោះ តែពេលខ្លះកូនរបស់គាត់បានឲ្យចំណីផ្សេង ដែលគេបានទំពារម៉ត់ រួចបញ្ចុកតាមរយៈមាត់។

ទិដ្ឋភាពដែលក្មេងប្រុស Gao Qianbo បញ្ចុកចំណីម្ដាយរបស់គេ បានធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្ត យ៉ាងខ្លាំង ក្រោយពីក្រុមអ្នកកាសែត បានចុះផ្សាយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សកម្មភាពរបស់ក្មេងប្រុសម្នាក់នេះ?







កែសម្រួលដោយ អៀង

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]