ភ្នំពេញ ៖ រថយន្ដម៉ាកកាមរី ១គ្រឿង ទៀត ត្រូវបានម្ចាស់រថយន្ដ ពិតប្រាកដប្រទះ ឃើញកំពុងធ្វើចរាចរនៅម្តុំផ្សារេដប៉ូ ហើយម្ចាស់រថយន្ត ក៏បានជិះតាមរថយន្ត រហូត ដល់មុខវត្តនាគ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបចាប់បាន បន្ទាប់ពីជនឆបោក ពីរនាក់ប្ដី-ប្រពន្ធ ប្ដីឈ្មោះ អុយ សុខុន អាយុ ៣៣ឆ្នាំ និងប្រពន្ធឈ្មោះកែវ ស្រីនិច អាយុ ២៥ឆ្នាំ ដែលបានជួល រថយន្ដរបស់ខ្លួន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ យកទៅស៊ីដាច់ហើយបានស្វះស្វែង រកអន្ដរាគមន៍ពីសមត្ថកិច្ច ដើម្បីស្វែងរក រថយន្ដរបស់ខ្លួន ទើបនៅពេលនេះ ក៏ប្រទះ ឃើញ កំពុងចរាចរនៅតាមដងផ្លូវតែម្ដង ។

ការប្រទះឃើញ រថយន្ដរបស់ខ្លួនដែលកំពុង គេបើកនៅតាមដងផ្លូវនោះបានកើតឡើង កាលពីវេលាម៉ោង ១១ និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ម្តុំលក់សំបកកង់រថយន្ត ផ្សារដេប៉ូ ខណ្ឌទួលគោក  ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់រថយន្ដដែលបានឃើញ រថយន្ដរបស់ខ្លួននេះ ឈ្មោះ ហ៊ា ម៉េងសេង ភេទប្រុស អាយុ ៣៤ ឆ្នាំ ស្នាក់នៅផ្ទះលេខ៩០ ផ្លូវលេខ២៤៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយរថយន្ដរបស់ខ្លួនដែលប្រទះឃើញ នេះម៉ាក កាមរី ពណ៌ទឹកមាស ពាក់ ស្លាកលេខភ្នំពេញ 2P-3411 ។

បើតាមម្ចាស់រថយន្ដ ដែលប្រាប់សមត្ថ កិច្ចនោះបាននិយាយថា អ្នកស្រីបានជួល រថយន្ដទៅឱ្យឈ្មោះ កែវ ស្រីនិច កាលពី ដើមឆ្នាំ២០១៣ ដោយបាន១ខែ ៧០០ដុល្លារ ប៉ុន្ដែចាប់ពីយករថយន្ដរបស់ខ្លួនទៅ ក៏បាត់ ដំណឹងសូន្យឈឹង ទើបដឹងថា ចាញ់បើកគេ ទើបដាក់ ពាក្យបណ្ដឹង និងស្វែងរកអន្ដរា គមន៍ពីសមត្ថកិច្ច ។ នៅពេលដែលលោក កំពុងធ្វើដំណើរ ម្តុំផ្សារដេប៉ូ ស្រាប់តែឃើញរថយន្ដរបស់ខ្លួន ត្រូវបាន បុរសម្នាក់កំពុងបើក ក៏ជិះតាមរហូតឃាត់បានម្តុំវត្តនាគវត្តតែម្តង ។ ក្រោយពីការឃាត់រថយន្ដ និងឃាត់ខ្លួនអ្នកបើកបរ សមត្ថកិច្ចបាន បញ្ជាក់ថា រថយន្តនេះ មានម្ចាស់ឈ្មោះគង្គា ហើយបានទិញឃ្លាំងមួយកន្លែង ។

បច្ចុប្បន្នទាំងរថយន្ដ និងអ្នកបើកបរត្រូវ បានសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ ដើម្បីចាត់ វិធានការ តាមនីតិវិធី ។

គួរបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ និង រហូតមកដល់ពេលនេះ ករណីឆបោកជួល រថយន្ដយកទៅស៊ីដាច់ ដែលបង្កឡើងដោយ ប្ដី-ប្រពន្ធពីរនាក់ ប្ដី ឈ្មោះ អុយ សុខុន និង ប្រពន្ធឈ្មោះ កែវ ស្រីនិច បានផ្ទុះបាតុភាព លេចមុខជនរងគ្រោះជាច្រើននាក់ មកដាក់ ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ នាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃ បន្ទាប់ពីជនឆបោកទាំងនេះបាន ជួលរថយន្ដពួកគេ ហើយស៊ីដាច់ ។ ក្រោយ ពីទទួលបានពាក្យបណ្ដឹង កម្លាំងនគរបាល ការិយាល័យ កណ្ដាលយុត្ដិធម៌ដឹកនាំបញ្ជា ផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ជួន ណារិន្ទ  និងមានការសម្របសម្រួលផ្នែកផ្លូវច្បាប់ពី សំណាក់ព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ កម្លាំងនគរបាលបានបើកការស្រាវជ្រាវ ហើយចុះទៅឆែកឆេរ ទីតាំងមួយចំនួនក្នុង រាជធានីភ្នំពេញ ហើយរឹបអូសបានរថយន្ដ ជាច្រើនរយគ្រឿង ហើយបន្ដធ្វើការឆែក ឆេរ និងស្រាវជ្រាវបន្ដទៀត ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]