កាលពីពេលថ្មីៗ កន្លងទៅនេះ ព្យុះទីហ្វុង Usagi មានល្បឿនខ្យល់ ១៧៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង បានចាប់ផ្តើម បោកបក់យ៉ាងខ្លាំង មកកាន់ភាគខាងត្បូង ប្រទេសចិន ហើយមកទល់ពេលនេះ បានសម្លាប់មនុស្សអស់ ចំនួន ២៥នាក់ ហើយផងដែរ។

យ៉ាងណាមិញ មិនត្រឹមតែមនុស្សប៉ុណ្ណោះទេ ដែលត្រូវបង្ខំចិត្តចាកចេញ ពីកន្លែងស្នាក់នៅ របស់ខ្លួន សូម្បីតែសត្វ ក៏បានចាកចេញពីជំរក មករកទីសុវត្ថិភាព ដូចគ្នាផងដែរ។ ជាក់ស្តែង សត្វដំរីទឹកមួយក្បាល បានធ្វើអោយមនុស្សជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពី ប្រទះឃើញវា ស្ថិតក្នុងទឹក នៅខាងក្រៅសួនមួយកន្លែង ក្នុងទីក្រុង សានទូ ខេត្ត Guangdong។ សត្វដំរីទឹក ទម្ងន់ ២តោន មួយក្បាលនេះ ត្រូវបានអ្នកនៅទីនោះ ប្រាប់ឲ្យដឹងថា វាបានរស់នៅក្នុង សួនសត្វ តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ដែលពេលនេះ វាបានជាប់គាំងនៅទីនេះ ហើយសង្ឃឹមថា វានឹងអាចរកផ្លូវត្រឡប់ទៅវិញបានទៅចុះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]