នៅឯប្រទេសជប៉ុន មនុស្សភាគច្រើនតែងតែប្រើពេលទំនេរ អានសៀវភៅ ស្ដាប់ចម្រៀង ឬ លេងល្បែង Soduku ផ្ទុយទៅវិញ បុរសម្នាក់នេះ បែរជាមានគំនិតថ្មីខុសប្លែកពីគេទៅវិញ។

លោក Seikou Yamaoka ជាសិស្សរៀននៅសាកលវិទ្យាល័យ Osaka ផ្នែកវិចិត្រសិល្បៈ បានបង្កើតនូវរូបភាពដ៏អស្ចារ្យ ជាច្រើនដែលគូរដោយម្រាមដៃរបស់គាត់ផ្ទាល់ លើទូរស័ព្ទ iPhone ដោយប្រើប្រាស់នូវកម្មវិធី ArtStudio របស់ Apple។ រូបរបស់គាត់ពេលដែលយើងមើលទៅ ហាក់ដូចជាគំនូរដែលគូរដោយទឹកថ្នាំប្រេង មានភាពរលោង មិនដូចជាគូរដោយដៃ ក្នុងកម្មវិធីទូរស័ព្ទនោះទេ។

Yamaoka រស់នៅទីក្រុង Sakai ប្រទេសជប៉ុន ឥលូវនេះបានក្លាយទៅជា អ្នកល្បីឈ្មោះម្នាក់ តាមរយៈវីឌេអូរបស់គាត់។ វីដេអូដែលទទួលបានការចាប់អារម្មណ៍បំផុត គឺជារូបគំនូរនារីម្នាក់ដែលពាក់នូវក្រវិលគុជខ្យង ដែលចំលងចេញពីស្នាដៃរបស់ Johannes Vermeer។

វិចិត្រកររូបនេះ តែងតែគូររូបនៅលើទូរស័ព្ទ iPhone, iPad mini និង iPad Touch របស់គាត់ នៅពេលដែលគាត់ធ្វើដំណើរ ទៅណាឆ្ងាយៗ ដើម្បីកំដរការអផ្សុករបស់គាត់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ស្នាដៃដ៏ប៉ិនប្រសប់របស់វិចិត្រកររូបនេះ? សូមទស្សនារូបភាព និងវីដេអូរបស់គាត់ខាងក្រោម៖















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]