រាជធានីភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​​គំរាម​ទាមទារ​ឱ្យ​សង​របៀប​ចង់​កៀបស៊ី​អាង​យប់​ស្ងាត់ លុះ​ឃើញ​​ប្រជាពលរដ្ឋ​ទៅ​ចោមរោម​មើល​យក​ទូរស័ព្ទ​ដៃ​និង​សោ​ម៉ូតូ​ជិះ​ចេញទៅ​បាត់។ ហេតុការណ៍​នេះ​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៥ ម​ករា តាម​​មហាវិថី​ព្រះ​មុនី​រ៉េ​ត ជាប់​របង​វត្ដ​ន​ន្ន​មុនីក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមាន​ជ័យ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ​ណែម ប៊ុ​ណ្ណា អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ព្រែក​លៀប ខណ្ឌ​ឫស្សី​កែវ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ​ជិះ​ម៉ូតូ​ម៉ាក​អ៊ែ​រ​ព្លែក ពណ៌​ខ្មៅ ក្នុង​បំណង​ទៅ​លេង​ផ្ទះ​បង​នៅ​ជិត​រោង​ចក្រ​កាណា​ឌី​យ៉ា។ លុះ​ពេល​ទៅ​ដល់​អត់​ជួប​បង​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ ខណៈ​​ដល់​ចំណុច​កើត​ហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់​អត់​បើកភ្លើង​​ទេ ក្នុង​ទិស​ដៅ​​បញ្ច្រាស​គ្នា​បាន​បុក​ម៉ូតូ​​ខ្លួន​ពេញ​ទំហឹង​តែ​ម្ដង​ បណ្ដាល​ឱ្យ​ដួល​បែក​មុខ​បែក​មាត់​និង​បាក់​ក្បាំង​ម៉ូតូ។ បុរសរងគ្រោះ​បន្ដ​ទៀត​ថា បន្ទាប់​ពី​បុក​គ្នា​ហើយ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ជិះ​គ្នា​៣​នាក់​ជា​មិត្ដភក្ដិ​របស់​ជន​បង្កបាន​នាំ​គ្នា​ទៅ​លើក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដែល​ដួល​នៅ​កណ្ដាល​ថ្នល់​យក​ទៅ​ចិញ្ចើមថ្នល់​ជា​កន្លែង​ងងឹត​ហើយ បាន​ទះកំផ្លៀងខ្លួន​ពីរ​បី​ដៃថែមទាំងទាម​ទារ​ឱ្យ​​សងការ​ខូចខាត​ទៅ​គេ។ ដោយ​នៅ​ជាប់​នឹង​ខ្លួន​មិន​មាន​ប្រាក់​​ក៏​សំពះ​សុំ​អង្វរ​ថា​អត់​មាន​ប្រាក់​ទេ ប៉ុន្ដែ​ភាគី​អ្នក​បង្ក​ប្រាប់​ថា បើ​អត់​មាន​លុយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​គេ​យក​ម៉ូតូទៅ​បញ្ចាំ​​ដើម្បីបាន​ប្រាក់​ឱ្យ​គេ។ ស្រប​ពេល​នោះ​ប្រជាពលរដ្ឋ​ដែល​មាន​ទី​លំនៅ​​ជិត​កន្លែង​កើតហេតុ​នាំ​គ្នា​ចេញ​មក​មើល​​បាន​ចាប់​ទាញ​ខ្លួន​ឱ្យ​ចុះ​ពីលើ​ម៉ូតូ​វិញ​ប្រាប់​មិន​ឱ្យ​ទៅ​​ជាមួយ​គេទេ ។

ពេល​នោះ​អ្នក​ឃើញ​ហេតុការណ៍​បាន​ទូរស័ព្ទ​ហៅ​សមត្ថ​កិច្ច​​មក​ជួយ​អន្ដរាគមន៍។ មុនពេល​សមត្ថកិច្ច​ទៅ​ដល់​ជន​បង្ក​បាន​គំរាម​យក​ទូរស័ព្ទ​ដៃ​និង​សោ​ម៉ូតូ​របស់​​ជន​រង​គ្រោះ​រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ទៅ​បាត់​។ សមត្ថកិច្ច​ជួយ​ឆ្កឹះ​សោ​ទម្រាំ​តែ​រួច​សម្រាប់​ឱ្យ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ៕

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]