ខេត្តស្ទឹងត្រែង ៖ កុមារាម្នាក់បានលង់ទឹកស្លាប់ កាលពីរសៀលថ្ងៃអាទិត្យ ទី២២ កញ្ញា ២០១៣ នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងខណៈឪពុក ម្តាយចេញទៅរត់ម៉ូតូឌុប និងលក់បន្លែនៅផ្សារ ហើយផ្ញើកូននឹងជីដូន។

កុមារារងគ្រោះឈ្មោះរិន គឹមឡាយ អាយុ២ឆ្នាំ ឪពុកឈ្មោះរិន សារឹម ម្តាយឈ្មោះអ៊ុង សុខហ៊ីម មានទីលំនៅកន្លែងកើតហេតុខាងលើ។ ប្រភពបានឱ្យដឹងថា ការស្លាប់របស់កុមារារិន គឹមឡាយ សង្ស័យបណ្តាលមកពីកុមារារូបនេះ ចុះលេងទឹកនៅក្រោមផ្ទះជីដូន ហើយក៏បានឈ្លក់ទឹកស្លាប់តែម្តង។

ចំណែកអាជ្ញាធរខេត្ត និងក្រុងបានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តស្ទឹងត្រែងមេត្តាប្រុងប្រយ័ត្ន ខណៈជំនន់ទឹកទន្លេកំពុងហៀរហូរ ចូលស្ទើរពាសពេញក្រុង ស្រុកទូទាំងខេត្តលើសពីកំពស់ក្នុងកម្រិតប្រកាសអាសន្ន៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]