បន្ទាប់ពីការទន្ទឹមរង់ចាំអស់រយៈពេលដ៏យូររួចមក ទីបំផុតផលិតកម្មសាន់ដេ បានចេញវីស៊ីឌីថ្មីរបស់ខ្លួន គឺវ៉ុល ១៣១ កាលពីថ្មីៗកន្លងទៅនេះ។

បន្ទាប់ពីទស្សនាវីដេអូ Teaser បទចម្រៀងទាំងរបស់លោក ខេមរៈ សេរីមន្ត និងកញ្ញា សុខ ពិសីរួចមក មានប្រិយមិត្តជាច្រើនបានគាំទ្រ យ៉ាងពេញទំហឹង ដោយសាច់រឿងឈុតឆាក ហាក់ដូចជាមានលក្ខណៈថ្មីស្រឡះ ដោយលោក ខេមរៈ សេរីមន្ត ត្រូវសម្តែងជាអ្នកប្រដាប់ម្នាក់ ដើម្បីមនុស្សស្រី ដែលខ្លួនស្រឡាញ់ ដែលត្រូវបានគេស្គាល់ថាជា កញ្ញា សុខ ពិសី គួរឲ្យចាប់អារម្មណ៍បំផុត។

ប៉ុន្តែឥឡូវនេះ សាច់រឿងក្នុងឈុតឆាកចម្រៀង ត្រូវបានទម្លាយក្នុងវីដេអូចម្រៀងខាងក្រោម ថាតើហេតុអ្វីលោក  ខេមរៈ សេរីមន្ត ត្រូវសម្តែងជាអ្នកប្រដាល់ ហើយហេតុអ្វីកញ្ញា សុខ ពិសី រស់នៅជាមួយលោក ខេមរៈ សេរីមន្ត មិនមានអនាគតនោះ?


ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូចម្រៀងខាងក្រោយ៖

វីដេអូចម្រៀង៖ ស្រឡាញ់បងគ្មានអនាគតទេ ដោយលោក ខេមរៈ សេរីមន្ត

វីដេអូចម្រៀង៖ ស្រឡាញ់គ្នាបែបណាទើបមានអនាគត ដោយកញ្ញា សុខពិសី (continue)

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូចម្រៀងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី