យោងតាមសារព័ត៌មាន chinasmack របស់ប្រទេសចិន បានឲ្យដឹងថា បុរសជនជាតិចិនជាកម្មករម្នាក់ បានរអិលធ្លាក់ចូលទៅក្នុងរណ្តៅមួយ ហើយបានជាប់ខ្លួននៅក្នុងនោះ មិនអាចកំរើកខ្លួនបាន រហូតដល់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីក្រុមអ្នកសង្គ្រោះ ខិតខំសង្គ្រោះអស់រយៈពេល ២ម៉ោង ប៉ុន្តែនៅតែមិនអាចជួយគាត់ ឲ្យចេញផុតពីរណ្តៅនោះ។

ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃទី០៩ ខែកញ្ញា វេលាម៉ោងប្រហែល ២ និង៣៥នាទីរសៀល ស្ថិតក្នុងការដ្ឋានសាងសង់មួយកន្លែង តាមបណ្តោយផ្លូវ Jiulong និង Huanhu ស្ថិតក្នុងទីក្រុង Wenling ប្រទេសចិន។

ប្រភពដដែលបានបន្តទៀតថា ក្រុមអ្នកជួយសង្គ្រោះ បានខិតខំអស់ពីកំលាំងកាយចិត្តហើយ ប៉ុន្តែដោយសារតែរណ្តៅនោះ មានជម្រៅជ្រៅ ហើយបុរសរងគ្រោះ បានជាប់ក្នុងរណ្តៅជ្រៅខ្លាំងពេក ជាហេតុធ្វើឲ្យលំបាក និងចំណាយពេលយូរក្នុងការសង្គ្រោះ។

យ៉ាងណាមិញ រយៈពេលជាង ២ម៉ោងក្រោយមក ក្រុមអ្នកសង្គ្រោះក៏បានជួយបុរសរងគ្រោះ ឲ្យចេញផុតពីរណ្តៅនោះ ប៉ុន្តែគួរឲ្យសោកស្តាយ គាត់បានស្លាប់បាត់ទៅហើយ៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]