សម្រាប់ពេលនេះ អ្នកដែលពេញនិយមប្រើប្រាស់ ម៉ាកទូរស័ព្ទ iPhone ប្រហែលជាអន្ទះអន្ទែង រងចាំ ក៏ដូចជាតំរង់ជួរគ្នា ដើម្បីរងចាំទិញទូរស័ព្ទ iPhone 5s ដែលជាស៊េរីចុងក្រោយ របស់ម៉ាកទូរស័ព្ទដៃនេះផងដែរ។

ជាមួយគ្នានេះ អ្វីដែលកាន់តែប្លែកពីស៊េរីមុនៗនោះគឺ ទូរស័ព្ទ iPhone 5s មានលក្ខណៈអស្ចារ្យថ្មី ដោយប្រើប្រាស់ស្នាមម្រាមដៃ ដើម្បីធ្វើការដោះកូដទូរស័ព្ទ ឬដោះសោរ (unlock)។ នៅក្នុងនោះផងដែរ បែរជាមានបុរសមួយក្រុម បែរជាប្រើប្រាស់ ចុងសុដន់របស់ខ្លួន ទៅស្គេននៅលើទូរស័ព្ទ iPhone 5s ដើម្បីដោះសោរទៅវិញ តាមរយៈវីដេអូនៅក្នុង Youtube ដែលទើបតែធ្វើការបញ្ចូលនោះ។ តែអ្វីដែលមិនគួរឲ្យជឿមែននោះ គឺការប្រើប្រាស់ចុងសុដន់នេះ ពិតជាអាចដោះសោរ iPhone 5s មែន។

តើប្រិយមិត្ដចង់សាកល្បង ដូចជាបុរសខាងក្រោមនេះដែរឬទេ? សូមទស្សនាវីដេអូជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖ 



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]