កាលពីថ្មីៗនេះ បុរសម្នាក់ឈ្មោះ Colin Manvell ដែលមានស្រុកកំណើតនៅទីក្រុង Havant ភាគខាងជើង ចក្រភពអង់គ្លេស បានស្លាប់ភ្លាមៗ បន្ទាប់ពីបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារតែដំរីមួយក្បាល បានជាន់ និងវាយប្រហារដោយប្រើប្រាស់ភ្លុករបស់វា។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងព្រៃ Masinagudi នារដ្ឋ Tamil Nadu ប្រទេសឥណ្ឌា កន្លងទៅនេះ។ បើតាមអ្នកអភិរក្សសត្វព្រៃនៅតំបន់នោះបានឲ្យដឹងថា បុរសជនរងគ្រោះជាអ្នកអភិរក្សសត្វបក្សី ដែលលោកបានមកដល់ប្រទេសឥណ្ឌាកាលពីថ្ងៃទី ១៣ ខែកញ្ញា ក្នុងគោលបំណងកិច្ចការស្រាវជ្រាវ ប៉ុន្តែជាអកុសល លោកបែរជាត្រូវដំរីវាយប្រហារដល់ស្លាប់ទៅវិញ។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅតំបន់នោះកំពុងតែស៊ើបអង្កេតពីមូលហេតុនៃការវាយប្រហារ របស់ដំរីនេះ ដោយពីមុននោះ ក៏មាននារីម្នាក់ស្លាប់ដោយសារតែដំរីជាន់ដែរ កាលពីឆ្នាំ ២០០៩ កន្លងទៅនោះ។




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]