តាម​ប្រភព​ពីគេហ​ទំព័រ chinabuzz.net ចេញ​ផ្សាយ​ថ្ងៃ​​ទី១៤​ មករា បាន​ឱ្យ​ដឹង​ថា នាង Charmian Chen ​ជន​ជាតិ​តៃ​វ៉ាន់ វ័យ​២២​ឆ្នាំ ដែល​ប្រិយ​មិត្ត​ស្គាល់​ថាជា “Monkey Girl” នោះ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​បាន​​វះ​កាត់​ពង្រីក​សុដន់​របស់​នាង​ឱ្យកាន់​តែសិច​ស៊ី និង​​ទាក់​ទាញ​ថែម​មួយ​កម្រិត​ទៀត ។ ប្រភព​បន្ត​ថា នាង​បាន​​ធ្វើ​ការ​វះ​កាត់​ដោយបូម​យក​កោ​សិកា​ខ្លាញ់​បន្តិ​ម្តង​ៗ​ពី​ចង្កេះ​​ ​មក​ចាក់​បញ្ចូល​ក្នុង​សុដន់​របស់​នាង ។

ដោយ​ឡែក​ប្រិយ​មិត្ត​មួយ​ចំនួនដែល​បាន​ឃើញ​ព័ត៌មាន​នេះ​តាម​បណ្តាញ​អ៊ីន​ធើរ​ណេត​​​បាន​និយាយ​ថា ការ​វះ​កាត់​កែ​សម្ផស្ស​របស់​នាងដែល​គ្មាន​ការ​លាក់​បាំង​បែប​នេះ គឺ​គ្រាន់​តែ​ជា​យុទ្ធ​សាស្ត្រ​ទី​ផ្សារ​មួយ​ប៉ុណ្ណោះ ។
នាង Charmian Chen ត្រូវ​ប្រិយ​មិត្ត​ដែល​ប្រើ​ប្រាស់​អ៊ីន​ធើ​រ​ណេត​​​ស្គាល់​ថាជា “Monkey Girl” ក្រោយ​ពេល​នាង​ថត​ជា​មួយ​សត្វ​ស្វា​ពី​រ​ក្បាល​មក​នែប​និត្យ​រាង​កាយ​ដ៏​ទ្រលុក​ទ្រលន់​របស់​នាង​នៅ​​កោះ​បាលី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី។ ចាប់​តាំង​ពី​ពេល​នោះ​មក រូប​នាង​​និង​ជីវ​ប្រវត្តិ​របស់​នាងត្រូវ​បានចុះ​ផ្សាយ​ពាស​ពេញ​ពិភព​លោក ។

បច្ចុប្បន្ន នាង​​កំពុង​សិក្សាផ្នែក​សេដ្ឋ​កិច្ច​ ឆ្នាំ​ទី​២ ​​នៅ​សាកល​វិទ្យា​ល័យ​ National Chengchi University ដែល​ជា​សាកល​វិទ្យា​ល័យ​​មាន​កេ​រ្តិ៍​​ឈ្មោះ​ល្បី​នៅ​កោះ​តៃ​វ៉ាន់ ហើយ​នាងធ្វើ​​ការ​ក្រៅ​ម៉ោង​ជា​តា​រា​ម៉ូដែល​​ ៕

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]