ថ្មីៗនេះមានវីដេអូ ដែលស្រ្ដីកូរ៉េម្នាក់ក្នុងវ័យ ៤០ បានបើកឡាន លើលានសាលាវិទ្យាល័យមួយ ពេលមានភ្លៀងរលឹមៗ ហើយមិនបានចាប់អារម្មណ៍ នឹងសិស្ស ដែលដើរពីមុខឡានគាត់ ពេលគាត់ឃើញសិស្ស គាត់ភ័យបែរជាជាន់ស្ទុះទៅមុខ បុកសិស្សស្រីនោះផ្ទប់ជាប់ នឹងឡានដែលនៅមុខឡានគាត់ ។ ពេលបុកហើយគាត់ មិនព្រមថយឡានវិញទេ គិតតែពីស្រែកស្លន់ស្លោ និង ជាន់ទៅមុខពីរ បីដងថែមទៀត ទោះអ្នកដែលនៅក្បែរ ប្រាប់ឲ្យគាត់ថយឡានក៏ដោយ ។ បុរសដែលនៅក្នុងឡានខាងមុខ ចុះមកដីដើរមកមើលស្ថានភាពឡានរបស់គាត់ ហើយឃើញក្មេងស្រីដែលផ្ទប់នឹងក្រោយឡានគាត់ ខំស្ទុះទៅបើកឡានចេញដើម្បីសង្រោះក្មេងស្រីនោះ។

ក្មេងស្រីនេះទទួលរបួសគ្រាំក្នុងធ្ងន់ធ្ងរ ។

ឡានរបស់ស្រ្តីកូរ៉េនេះមានបំពាក់កាមេរ៉ា ដែលថតទុករាល់សកម្មភាពបើកបរលើផ្លួវ ។ វីដេអូនេះត្រូវបាន ចែកផ្សាយដោយប្ដីរស្រ្ដីនោះ កូនរបស់ស្រ្ដីនោះបានការពារម្ដាយថា មកពីសិស្សនោះដើរមិនមើលឡានមុន នឹងដើរកាត់។

សូមប្រយ័ត្នពេលបើកបរ និង ឆ្លងកាត់មុខឡាន។

 

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]