កាលពីពេលថ្មីៗនេះ ការិយាល័យប៉ូលីសបានបង្រ្កាបអ្នកជក់ថ្នាំ ញៀនដែលបានចាប់ជំរិតនារីម្នាក់ នៅក្នុងផ្ទះមួយនៅក្នុងទីក្រុង Taizhou ក្នុងខេត្ដ Zhejiang ។ ប៉ូលីសពិសេសក្នុងតំបន់ អ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកមន្ទីរពេទ្យ បាននាំគ្នាទៅលំនៅឯកជនជាន់ទី៥នៅ ពេលយប់នៅពេលដែលទទួលបានរបាយការណ៍។ នៅក្នុងបន្ទប់នោះ មានបុរសម្នាក់បាន ចាប់ស្រ្ដីម្នាក់ រួមទាំងភ្ជង់កាំបិតនៅចំបំពង់ករបស់នាង។ បុរសនេះមានអារម្មណ៍មិន សូវជានឹងនរ និងនៅតែនិយាយថា គាត់គឺជាអ្នកទទួលពានរង្វាន់ នៅក្នុងកម្មវិធីទូរទស្សន៍ ហើយថែមទាំងបន្ដថា នារីម្នាក់ជាអ្នកនាំឲ្យ គ្រួសាររបស់គាត់២០នាក់ មានការច្រណែនឈ្នានីសនឹងភាព ជោគជ័យរបស់គាត់។ ក្នុងពេលដដែលនោះ គាត់និយាយថាគាត់នឹងស្លាប់ ជាមួយនាង។ ប៉ូលីសបានធ្វើការបែងចែកកំលាំងជា៤ ដូចជានៅតាមបង្អួត ទ្វារ។ ក្នុងអំឡុងពេលនោះ ប៉ូលីសបានធ្វើការបញ្ចុះបញ្ចូល និងឲ្យគាត់ស្ងប់អារម្មណ៍ ហើយពេលនោះប៉ូលីសក៏បានឆ្មក់ឳកាសចូល ទៅចាប់រូបគាត់ និងជួយសង្រ្គោះនារីរងគ្រោះ។ តាមដែលគេបានស្រាវជ្រាវ គាត់បានប្រើប្រាស់ថ្នាំ ញៀនហួសកំណត់។ ត្រូវចៀសឲ្យឆ្ងាយ ពីថ្នាំញៀន៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]