រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៩ផ្ទាំង ត្រូវបានបាក់រងការខូចខាត ខណៈដែលរថយន្តកូរ៉ូឡា ពណ៌ឈាមជ្រូក ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-8195 បើកបរដោយបុរសម្នាក់ស្រវឹងស្រា ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចមុខ មណ្ឌលសុខភាពទឹកថ្លា ក៏បានបើកវ៉ារថយន្ត ១គ្រឿង ទៀតដែលនៅពីមុខ ស្រាប់តែជ្រុលចង្កូតទៅបុករនាំងដែក ចែកទ្រូងផ្លូវតែម្តង បណ្តាលឱ្យរថយន្តខ្ទេចមុខដាច់កង់ផ្នែកខាងឆ្វេង បើកទៅលែងរួច តែមិនបង្កឱ្យមានមនុស្សរងគ្រោះឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៥៥នាទី យប់ថ្ងៃទី១៤ កញ្ញា ២០១៣ នៅចំណុចមុខមណ្ឌលសុខភាពទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយកើតហេតុ រថយន្តបង្កខាងលើត្រូវសមត្ថកិច្ច នាំយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]