ភ្នំពេញៈ បុរសជាសន្តិសុខ ឯកជនម្នាក់  ត្រូវបានទ្វាររោងម៉ាស៊ីនកិន ស្រូវដាច់រលំ សង្កត់ពីលើ បណ្តាលរង របួសធ្ងន់ត្រូវបាន អ្នកធ្វើការឃើញហើយ ធ្វើការជួយសង្គ្រោះទាន់ រួចហើយដឹកបញ្ជូន ទៅសង្គ្រោះមន្ទីរ កេតុមាលា ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោង១៤ល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិត នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សាក្សីបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កយ កា ភេទប្រុសអាយុ៣៤ឆ្នាំ មានមុខរបរជាសន្តិសុខឯកជន ស្នាក់នៅក្នុងភូមិគោកព្រិក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រងរបួសជើងធ្ងន់ និងដងខ្លួនស្រាល ។

សាក្សីបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានមកយាមកាម ប្រចាំការនៅក្រុមហ៊ុនម៉ាស៊ីកិនស្រូវ ដែលមានយីហោថា មេហ្គាអាហ្គ្រោត្រេឌី កូអិលធីឌី ដោយដាក់កៅអីជ័រអង្គុយជាប់នឹងទ្វារដែក បន្តិចក្រោយ មកស្រាប់តែមានខ្យល់កន្ត្រាក់ ធ្លាក់មកមួយប្រាវបណ្តាលឲ្យ ទ្វារដែកនោះដាច់ត្រចៀកទ្វារ រលំសង្កត់ ទៅលើជន រងគ្រោះ កំពុងអង្គុយលើកៅអីជ័រ បាក់កៀបជនរងគ្រោះទៅនឹងដីរងរបួសធ្ងន់ ភ្លាមៗនោះអ្នកធ្វើការ នៅក្នុង រោងម៉ាស៊ីន នោះឃើញទាន់ក៏នាំជួយលើកយកជនរងគ្រោះចេញ និងនាំគ្នាដឹក យកទៅកាន់មន្ទីរពេទ្យ កេតុមាលាដើម្បីជួយសង្គ្រោះ អាយុជីវិតបន្ទាន់ ។

ប៉ុន្តែករណីនេះគេពុំដឹងថា ថ្លៃព្យាបាលជនរងគ្រោះ ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ ឬមួយក្រុមហ៊ុនសន្តិសុខ នោះទេ តែនេះគឺជាគ្រោះថ្នាក់នៅក្នុង ក្រុមហ៊ុនម៉ាស៊ីនកិនស្រូវ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]