សត្វឆ្កែមួយក្បាល ក្នុងតំបន់ Puerto Rico នៃសហរដ្ឋអាមេរិក បានជាប់ក្នុងកំណត់ត្រា ពិភពលោក Guinness ជាសត្វឆ្កែ ដែលមាន មាឌតូច ជាងគេបំផុត នៅលើពិភពលោក។

កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ កំណត់ត្រាពិភពលោក Guinness បានប្រកាសជាផ្លូវការ អំពីតំណែង សត្វឆ្កែតូចជាងគេបំផុត នៅលើពិភពលោក ក្រោយពីបានធ្វើការវាស់វែង ដោយអ្នកជំនាញរួចមក។ យោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា សត្វឆ្កែពណ៌ប្រផេះ អាយុ ២ឆ្នាំ មួយក្បាលនេះ ជាពូជ Chihuahua ត្រូវបានម្ចាស់របស់វា ដាក់ឈ្មោះអោយថា Miracle Milly មានកំពស់ទាបបំផុត ត្រឹមតែជាង ៩សង់ទីម៉ែត្រប៉ុណ្ណោះ និងមានទម្ងន់ កន្លះគីឡូក្រាម។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

















ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]